ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 នគរបាល​តូចតាច​ម្នាក់ រង​ការ​គំរាម ពី​មន្ត្រីនគរបាល​ថ្នាក់​ធំ ត្រៀម​ប្តឹង ទៅកាន់​អគ្គស្នងការ នគរបាលជាតិ?​  ||     ចាប់​អាតូច អា​ធំ​ទុក​បន្ត​ពូជ ហាសៗម្យ៉ាងដែរ នៅ​កំពង់ស្ពឺ​  ||     ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ និង​ឈ្មោះ នី​កា​ចាញ អាង​អំណាច​មេ​ប៉េអឹម សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ គ្មាន​អ្នកណា​ហ៊ាន​ក្អក​  ||     ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ គួរ ចាត់វិធានការយ៉ាងណាទៅលើមន្រ្តីថ្នាក់ក្រោមឱវាទ ក្នុងខេត្តកំពង់ឆ្នាំង ដែលបើកដៃឲ្យបទល្មើសនេ សាទកើតមានក្នុងទ្រង់ទ្រាយធំទាំងរដូវបិទ ការនេសាទទាំងរដូវបើកការនេសាទ​  ||     ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង លោក ហ៊ា​ល ទូច គ្រប់ទឹក?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍ ដោយមាន​បុរស​ម្នាក់​រត់​ចូល​រថយន្ដ HINO ដែល​កំពុង​បើកបរ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​នៅនឹងកន្លែង

គ្រោះថ្នាក់​ចរាចរណ៍ ដោយមាន​បុរស​ម្នាក់​រត់​ចូល​រថយន្ដ HINO ដែល​កំពុង​បើកបរ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​នៅនឹងកន្លែង

(កណ្ដាល)៖ ហេតុការណ៍​កើតឡើង​នៅ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ចំណុច​ខាងមុខ​យានដ្ឋាន​តារា​សំណាង​លើផ្លូវ១១៥ ភូមិ​ព្រែ​ករាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ។

រថយន្ត​មួយគ្រឿង ម៉ាក HINO ពណ៌​ខៀវ ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ 3A 1168 (អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​គេចខ្លួន) បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ​ខាងលើ មាន​អ្នក​ថ្មើរជើង​មួយ​នាក់(មិនទាន់​ស្គាល់​អត្តសញ្ញាណ) បាន​ដើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើតមក​ដល់​ចំណុច​ខាងលើ​អ្នក​ថ្មើរជើង​ក៏បាន​ឈប់​នៅ​កន្លែងកើតហេតុ ភ្លាមៗនោះ អ្នក​ថ្មើរ​ក៏បាន​រត់​ចូលទៅ​ក្រោម​កង់​រថយន្ត​ផ្នែក​ខាងក្រោយ​ចំហៀង​ខាងស្តាំ បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ​តែម្តង។

សាកសព​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការ​ខេត្តកណ្តាល ដឹក​យកទៅ​តម្កល់​នៅ​សាល​សព​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ដើម្បី​រង់ចាំ​បងប្អូន​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី។ រីឯរ​រថយន្ត​ត្រូវបាន​ផ្នែក​ជំនាញ​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​កសាង​សំណុំ​តាម​នីតិវិធី​ច្បាប់៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya