ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ផ្កាយ​មួយ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច​ក្រុងភ្នំពេញ មានអំណាច​ពង្រាយ​មន្ត្រី​ចុះ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមរបៀប​ពុករលួយ?​  ||     ល្បី លោក ហេង ណា​រិ​ទ្ធ ក្រាញននៀល​និង​តំណែង​អនុប្រធាននាយកដ្ឋាន មិន​ព្រម​ចូលនិវត្តន៍​  ||     ល្បី លោក ឡេង សុខ មេ​រង​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង…​  ||     លោក សាន ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្តក្រចេះ មិន​បញ្ជា​បង្ក្រាប​ជំនួញ​ឈើ របស់​មេ​ឈ្មួញ ឈ្មោះ ចែ​មុំ រហ័ស​នាម​យាយ​មុំ នោម​ឆេះ ដឹកជញ្ជូន​ឈើ​ដូច​ហែ​កឋិន ឆ្លងទៅ​ប្រទេស​វៀតណាម​  ||     ធ្នួ​ស​និង​របាំង​ព្រួល ក្នុង​អតីត​ឡូត៍​លេខ៧ស្រុក​កោះធំ កំពុងដំណើរការ​យ៉ាង​ស្រួល នៅ​កណ្តាល?​  ||   

» ព័ត៌មានជាតិ » ជន​ដែល​ត្រូវធ្វើ​ការអប់រំ​កែប្រែ​នៅក្នុង​មណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ (ព្រៃ​ស្ពឺ) ប្រមាណ២៤នាក់ បាន​លួច​ហែក​បន្ទប់​រត់ចេញ​ពី​មណ្ឌល

ជន​ដែល​ត្រូវធ្វើ​ការអប់រំ​កែប្រែ​នៅក្នុង​មណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ (ព្រៃ​ស្ពឺ) ប្រមាណ២៤នាក់ បាន​លួច​ហែក​បន្ទប់​រត់ចេញ​ពី​មណ្ឌល

ភ្នំពេញៈ ហេតុការណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​តាំងពី​ម៉ោង៨យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ ដល់​អ្នកភូមិ​នៅក្បែរ​មណ្ឌល​សង្គមកិច្ច ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវលំ​ចូល​វត្ត​ព្រៃ​ស្ពឺ ស្ថិតក្នុង​ភូមិ​ស្រែ​ជុំរៅ សង្កាត់​ចោមចៅ២ ខ​ណ្ខ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

នៅមាន​ជន​ញៀន​ថ្នាំ និង​ជន​អានា​ថា២១នាក់​ទៀត កំពុង​រត់គេច​ទៅសម្ងំ​លាក់ខ្លួន​នៅ​ភូមិ​ក្បែរ​មណ្ឌល​សំចត​ព្រៃ​ស្ពឺ ដែល​រហូតមកទល់​ហ្នឹង​ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅតែ​គ្មាន​ដំណឹង​ពី​ការរកឃើញ​ពួកគេ។

បើតាម​សេចក្ដីរាយការណ៍​បឋម មាន​ជន​ដែល​ត្រូវធ្វើ​ការអប់រំ កែប្រែ​នៅក្នុង​មណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ (ព្រៃ​ស្ពឺ) ប្រមាណ២៤នាក់ បាន​លួច​ហែក​បន្ទប់​រត់ចេញ​ពី​មណ្ឌល ហើយ​ត្រូវ​ចាប់បាន​មកវិញ តែ៣នាក់​ប៉ុណ្ណោះ កាលពី​យប់មិញ ខណៈ​នៅមាន២១នាក់​ផ្សេងទៀត កំពុង​រត់គេចខ្លួន​ចូលទៅ​ភូមិ​ក្បែរ​នោះ។

រហូតមកទល់​ព្រឹក​នេះ ក្រុម​សន្តិសុខ​មណ្ឌល និង​ប្រជា​ការពារ​សង្កាត់​ចោមចៅ២ កំពុង​សហការគ្នាជាមួយ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន តាម​ស្វែងរក​ចាប់ខ្លួន​ជន​ទាំង២១នាក់​នោះមក​វិញ។ យ៉ាងណា មិនមាន​សេចក្ដីរាយការណ៍​ណាមួយ​បញ្ជាក់​ពី​មូលហេតុ នៃ​ហេតុការណ៍​ហែក​បន្ទប់​រត់ចេញ​ពី​មណ្ឌល​កែប្រែ​ព្រៃ​ស្ពឺ​នេះឡើយ ប៉ុន្តែ​នេះ ហាក់​បង្ហាញ​ពី​ភាពកំសោយក្នុង​ការគ្រប់គ្រង និង​ថែរក្សា​សន្តិសុខ​នៅក្នុង​មណ្ឌល។

មណ្ឌល​សង្គមកិច្ច​រាជ​ធានី​ភ្នំពេញ ឬ​ហៅថា មណ្ឌល​អប់រំ​វិជ្ជាជីវៈ​ព្រៃ​ស្ពឺ ស្ថិតនៅ​សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺជា​កន្លែង​ដែល​អាជ្ញាធរ​បាន​ចាប់​មនុស្ស​ចាស់ និង​កុមារ​នៅតាម​ចិញ្ចើមផ្លូវ អ្នក​គ្មាន​ទីជម្រក អ្នកប្រើប្រាស់​គ្រឿងញៀន ស្ត្រី​រកស៊ី​ផ្លូវភេទ និង​ជន​វិកលចរិត ជាដើម យកទៅ​អប់រំ​កែប្រែ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

កាលពីដើម​ខែមិថុនា ឆ្នាំ២០១៦ នាឱកាស​ទិវា​កុមារ​អន្តរជាតិ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់ខ្លាំងៗ ចំពោះ​ការគ្រប់គ្រង​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​រាជរដ្ឋាភិបាល ហើយ​លោក​បាន​ព្រមាន​ពី​លទ្ធភាព ដែល​អាច​ឈានទៅ​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​ទាំងស្រុង​ផងដែរ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya