ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កំពុងបណ្តោយឲ្យ លោក កឹក ហៃ ប្រធានសហគមន៍ នេសាទ ឃុំស្វាយរំពារបើកដៃឲ្យជនល្មើស វៃឆ្មក់កាប់ទន្រ្ទានដីព្រៃលិចទឹកតំបន់ឡូត៍អភិរក្សលេខ ៧A​  ||     បែកធ្លាយព័ត៌មានស្អុយបញ្ច្រាស់ខ្យល់ មានអ្នកមានលុយមានអំណាចទន្រ្ទានយក ដីរដ្ឋចែកគ្នាធ្វើជាដីកម្មសិទ្ធិស្របច្បាប់នៅលើទឹកដី ស្រុកកំពង់លែង​  ||     ការកាប់ ការ​ឆ្ការ​គាស់​រាន និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​របស់​មន្ត្រីក្រោមឱវាទ​ក្នុង​ខេត្តកំពង់ឆ្នាំង ហាក់ដូចជា​អនុវត្ត​ផ្ទុយ​ទៅ​និង​អនុ​ក្រិ​ដ្ឋ របស់​ប្រមុខ​រាជរដ្ឋាភិបាល​  ||     ពិតល្បីល្បាញកក្រើកទូទាំងខេត្ត រឿងដីព្រៃលិចទឹក ដែលជាជំរកត្រីពងកូនកំពង់ ទទួលរងនូវការបាត់អស់ស្ទើរទាំងស្រុង នៅលើទឹកដីស្រុកកំពង់លែងពីសំណាក់ អ្នកមានលុយ នឹង អ្នកមានអំណាចទន្រ្ទានយកចែកគ្នាលក់ជារៀងរាល់ឆ្នាំ​  ||     ជនជាតិវៀតណាម កំពុងយកទីតាំងស្រុកក្រគរនិងស្រុកកណ្ឌៀង ធ្វើអាជីវកម្មប្រព្រឹត្តបទល្មើសនេសាទ នៅពោធិ៍សាត់​  ||   

» ព័ត៌មានជាតិ » ចោរឆក់​កាបូប​ស្ត្រី​និស្សិត​ពេទ្យ​ម្នាក់ បណ្តាល​ឲ្យ​ឲ្យ​ដួល​បែក​មុខ​បែក​មាត់

ចោរឆក់​កាបូប​ស្ត្រី​និស្សិត​ពេទ្យ​ម្នាក់ បណ្តាល​ឲ្យ​ឲ្យ​ដួល​បែក​មុខ​បែក​មាត់

ភ្នំពេញៈ កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាម​បណ្តោយ​ផ្លូវ១៨២ ខាងលិច​ស្តុ​ប​ទេព​ផន ប្រមាណ​ជាង១០០ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​មានឈ្មោះ នួន កញ្ជ​នី ភេទ​ស្រី អាយុ២២ឆ្នាំ មុខរបរ​និ​សិ​ត្ស ស្នាក់នៅ​ផ្ទះជួល​មួយកន្លែង ក្បែរ​ផ្សារ​ជិន​ណាន ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

នៅ​មុនពេល​កើតហេតុ រូបគាត់ និង​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​មកពី​ហាត់​ការ​ការងារ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ដល់ពេល​ចប់​ម៉ោង​ការងារ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូឌុប​រូបគាត់​ជូន​មក​ផ្ទះ​នៅ​ម្តុំ​សាលារៀន​វណ្ណដា ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។ ក្រោយពី​ជូន​រូបគាត់​មកដល់​ផ្ទះ​រួច ជនរងគ្រោះ​បាន​បន្តដំណើរ​តែម្នាក់ឯង​ទៅផ្ទះ​វិញ ដោយ​ជិះ​ម៉ូតូ​ម៉ាក ហុងដា គុប ពណ៌​សម្បក​ឪឡឹក ស្លាក​លេខ ស្វាយរៀង 1B-7628 ទិសដៅ​ពី​កើ​តទៅ​លិច។

នៅពេល​ជនរងគ្រោះ ជិះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​លេចមុខ​ជនសង្ស័យ២នាក់ ជិះ​ម៉ូតូ​មួយគ្រឿង មិន​ចាំ​ម៉ាក មកពី​ក្រោយ​ក្នុងទិសដៅ​ស្របគ្នា ហើយ​ធ្វើ​សក្ម​ម​ភាព​ឆក់​កាបូប ដែល​គាត់​ស្ពាយ​ចំហៀង​នៅខាងមុខ តែ​មិនបាន​សម្រេច បណ្តាល​ឲ្យ​ដួល​រងរបួស​បែក​មុខ​បែក​មាត់។ ចំណែក​ជនសង្ស័យ ដោយ​ឃើញ​សភាព​មិន​ស្រួល បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល  ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya