ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 នគរបាល​តូចតាច​ម្នាក់ រង​ការ​គំរាម ពី​មន្ត្រីនគរបាល​ថ្នាក់​ធំ ត្រៀម​ប្តឹង ទៅកាន់​អគ្គស្នងការ នគរបាលជាតិ?​  ||     ចាប់​អាតូច អា​ធំ​ទុក​បន្ត​ពូជ ហាសៗម្យ៉ាងដែរ នៅ​កំពង់ស្ពឺ​  ||     ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ និង​ឈ្មោះ នី​កា​ចាញ អាង​អំណាច​មេ​ប៉េអឹម សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ គ្មាន​អ្នកណា​ហ៊ាន​ក្អក​  ||     ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ គួរ ចាត់វិធានការយ៉ាងណាទៅលើមន្រ្តីថ្នាក់ក្រោមឱវាទ ក្នុងខេត្តកំពង់ឆ្នាំង ដែលបើកដៃឲ្យបទល្មើសនេ សាទកើតមានក្នុងទ្រង់ទ្រាយធំទាំងរដូវបិទ ការនេសាទទាំងរដូវបើកការនេសាទ​  ||     ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង លោក ហ៊ា​ល ទូច គ្រប់ទឹក?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​វាយ​នារី​កំណាន់ចិត្ត សង្ស័យ​កើតឡើង​ដោយ​ភ្លើង​ប្រចណ្ឌ

ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​វាយ​នារី​កំណាន់ចិត្ត សង្ស័យ​កើតឡើង​ដោយ​ភ្លើង​ប្រចណ្ឌ

(កណ្ដាល)៖ ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​ប្រើ​អំពើ​ហឹ​ង្សា​លើ​នារី​កំណាន់ចិត្ត បណ្តាលឱ្យ​ហើម​មុខមាត់​សង្ស័យ​កើតឡើង​ដោយ​ភ្លើង​ប្រចណ្ឌ។ប៉ុន្តែ​នៅពេល​សមត្ថកិច្ច​កំពុង​សាកសួរ​ត្រូវ​បែកធ្លាយ​រឿង​ជួញដូរ​គ្រឿងញៀន​ខណៈ​មាន​អ្នកប្រើប្រាស់​ទូរស័ព្ទ​មក​សួរ​ទិញ​ថ្នាំ។ហេតុការណ៍​ហឹ​ង្សា​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ព្រៃ​បាំង​ឃុំ​ស៊ីធរ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល ។

ស្ដ្រី​រងគ្រោះ​មានឈ្មោះ​សេង​សំអាង​អាយុ៣៣ឆ្នាំមាន​ទីលំនៅ​ភូមិ​ទួល​ពង្រ​ឃុំ​ស៊ីធរ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល។ប៉ុន្តែ​មក​ស្នាក់នៅ​រកស៊ី​ជាមួយ​ប្រុស​កំណាន់ចិត្ត​នៅ​ភូមិ​កើតហេតុ​ខាងលើ។ រីឯ​ជនដៃដល់​ឈ្មោះ សឺ​ម សើ ភេទ​អាយុ២៤ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​បាំង ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល។

កាលពី​វេលា​ម៉ោង​ខាងលើ​ស្រី​អាង​បាន​ទូរស័ព្ទ​ប្រាប់​ជនសង្ស័យ​ឲ្យ​យក​ខោ​និង​ទូរស័ព្ទ​មក​ឲ្យ​ខ្លួន​រួចហើយ​ទៅណា​ក៏ទៅ។ មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​ក៏​មកដល់​បានប្រកែក​ពាក្យសម្ដី​ខឹង​ក៏​ចាប់​បោចសក់​ច្របាប់​កវៃ​ស្ត្រី​រងគ្រោះ​ប៉ោង​មុខមាត់​តែម្តង​គឺ​មិនបាន​សួរ​ហេតុផល​អ្វី​ឡើយ។

ក្រោយពេល​កើតហេតុ នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សួរនាំ ស្រាប់​តែមាន​អ្នកប្រើប្រាស់​ថ្នាំញៀន២នាក់​បាន​ទូរស័ព្ទ​មក​ទិញ​ថ្នាំ។ ដោយ​និយាយថា​ពួកគេ​ធ្លាប់​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ​សឺ​ម​សើ​ចំនួន១៥លើក​មកហើយ។ ជនសង្ស័យ​ត្រូវ​ប៉ូលិស​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន ស្រុក​ខ្សាច់កណ្ដាល តែម្ដង៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya