ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ៧នាក់ ផ្តុំគ្នា​ជក់​ថ្នាំញៀន

ឃាត់ខ្លួន​ជនសង្ស័យ៧នាក់ ផ្តុំគ្នា​ជក់​ថ្នាំញៀន

ភ្នំពេញៈ   កាលពី​រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ប៉ុស្តិ៍​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង៧នាក់​ខាងលើនេះ គឺ​សមត្ថកិច្ច​បានទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ក្រុម​ញៀន​ថ្នាំ​មួយក្រុម កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុចកើតហេតុ​ខាងលើ។ ភ្លាមៗនោះ ក្រោយ​ទទួលបាន​ដំណឹង កម្លាំង​សមត្ថកិច្ច​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ឡោម​ព័ន្ធ រហូត​ឈានដល់​ឃាត់ខ្លួន​បាន​ទាំង៧នាក់ ដោយ​ដកហូត​ថ្នាំញៀន៨កញ្ចប់​តូច រួមទាំង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត។

ក្រោយ​ឃាត់ខ្លួន និង​សាកសួរ ជនសង្ស័យ​បាន​សារភាពថា ដំបូង​ពួកគេ​បាននាំគ្នា​ផឹក​សុ​ី​រហូតដល់​ស្រវឹង រួច​ក៏​នាំគ្នា​ទៅ​កន្លែងកើតហេតុ​ខាងលើ ដើម្បី​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន ស្រាប់តែ​បន្តិចក្រោយមក សមត្ថកិច្ច​ចុះមក​ឃាត់ខ្លួន​តែម្តង។

ជនសង្ស័យ​ទាំង៧នាក់ រួមទាំង​វត្ថុ​តាំង​ដែល ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​បន្តទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​តាម​នីតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya