ភ្នំពេញ ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ចំពោះសំណុំរឿងអតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក យាន ស៊ីណា និង អតីតមេធាវី លោក ដេវិដ ឆាណាយវ៉ា ព្រមទាំងក្មួយប្រុសឈ្មោះ ប្រាក់ អ៊ូហ្វី ពីបទប្រើអំពើហិង្សាលើអ្នកសារព័ត៌មានក្នុងហេតុការណ៍គ្រោះចរាចរណ៍កាលពីដើមឆ្នាំ ២០១៣នោះ សាលាឧទ្ធរណ៍នឹងប្រកាសសាលក្រមសំណុំរឿងនេះនៅថ្ងៃទី២៩ វិច្ឆិកា ខាងមុខ។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ បានផ្តន្ទាទោស ឈ្មោះ ដេវិដ ឆាណាយវ៉ា ដាក់ពន្ឋនាគារ៣ឆ្នាំ ផ្តន្ទាទោសឈ្មោះ យាន ស៊ីណា និងឈ្មោះ ប្រាក់ អ៊ូហ្វី ដាក់ពន្ឋនាគារក្នុងម្នាក់២ឆ្នាំ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តកាលពីយប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៣ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
ក្នុងសាលក្រម ក៏បានសម្រេចចេញដីកាចាប់ខ្លួនឈ្មោះ យាន ស៊ីណា ដែលរហូតមកទល់ពេលនេះ ពុំទាន់ចាប់បាននៅឡើយទេ ។ មិនសុខចិត្តនឹងសេចក្តីសម្រេចនេះ ដេវិដ ឆាណាយវ៉ា និង ប្រាក់ អ៊ូហ្វី បានប្តឹង ឧទ្ឋរណ៍ ។
ក្រោយការសួរដេញដោល រហូតដល់វេលាថ្ងៃត្រង់ លោកចៅក្រម ឃុន លាងម៉េង បានលើកពេលប្រកាសសាលដីកា ទៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣៕