ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ប្រសិទ្ធិភាព​សោះ សម្រាប់​មន្ត្រីក្រោមឱវាទ​ក្នុងស្រុក​កំពង់លែង​  ||     ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​កំពង់ បណ្តោយ​ឲ្យ លោក ផាន់ ផល្លា ប្រធាន​សហគមន៍ ភូមិ កោះ​តា​ម៉ូ​វ ឃុបឃិត​គ្នា​លក់​ដែន​ឡូត៍​អភិរក្ស​ត្រី​មេ​ពូជ​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     ប្រតិកម្ម​ខ្លាំង! ប៉ូលិស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ចាប់ជំរិត​ទារប្រាក់​ចំនួន១,០០០ដុល្លា​បានសម្រេច ជា​ថ្នូរ​ដោះលែង​ជនសង្ស័យ នៅ​ភ្នំពេញ​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ទៀតហើយ! ម្តាយ​ទឹកកក បង្កើតកូន​ហើយ យក​កូន​បោះបង់ចោល​ក្នុង​ធុងសំរាម​គួរ​ឲ្យ​អាសូរ តែ​សំណាង​បាន…

ទៀតហើយ! ម្តាយ​ទឹកកក បង្កើតកូន​ហើយ យក​កូន​បោះបង់ចោល​ក្នុង​ធុងសំរាម​គួរ​ឲ្យ​អាសូរ តែ​សំណាង​បាន…

អន្តរជាតិ ៖ ទារក​ទើប​កើត​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​គេ​ជឿថា ត្រូវបាន​បោះបង់ចោល​ដោយ​ឪពុកម្តាយ​របស់​វា ត្រូវបាន​រកឃើញ​កំពុង​ញាំញី​ដោយ​ពពួកសត្វ​ស្រមោច ស្ថិតក្នុង​ធុងសំរាម​គួរ​ឲ្យ​អាសូរ ។

យោងតាម​អាជ្ញាធរ​នៅ Bhopal, ឥណ្ឌា បុរស​ជា​អ្នកដើរ​លក់ដូរ​ម្នាក់​ឈ្មោះ Dheeraj Rathore ជា​មនុស្ស​ម្នាក់​គត់​ដែល​បាន​រកឃើញ​ទារក​នោះ​នៅក្នុង​ធុងសំរាម ។

Rathore និយាយថា «ខ្ញុំ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ធុងសំរាម​មួយ នៅពេលនោះ ខ្ញុំ​បានឮ​សម្លេង​ស្រែកយំ​របស់​ទារក​ម្នាក់ ។ ខ្ញុំ​ពិតជា​ស្លុតរន្ធត់​យ៉ាងខ្លាំង នៅពេល​ឃើញ​ក្បាល​របស់​ទារក លៀន​ចេញពី​ថង់​ក្រហម​មួយ​នៅក្នុង​ធុងសំរាម ខណៈ​ពពួកសត្វ​ស្រមោច​កំពុង​រោម​ព័ទ្ធ​ស៊ី​ពាសពេញ​ខ្លួនប្រាណ​របស់​វា​គួរ​ឲ្យ​អាសូរ​បំផុត» ។

ទោះយ៉ាងណា ទារក​នោះ​នៅតែមាន​ជីវិត ប៉ុន្តែ ស្ថិតក្នុង​ស្ថានភាព​ដ៏​អាក្រក់ ។ ដោយមាន​ការជួយជ្រោមជ្រែង​ពី​អ្នកស្រុក​ក្បែរ​នោះ Rathore អាច​លាង​សម្អាត​ទារក​អភព្វ​នេះ ខណៈ​ពួកគេ​ទាំងអស់គ្នា​រង់ចាំ​ប៉ូលីស​មកដល់ ។

ទារិកា​នេះ​ត្រូវបាន​នាំទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ ។ ទារិកា​នេះ​មាន​ទម្ងន់​ត្រឹមតែ ១.៥ គីឡូក្រាម ប៉ុណ្ណោះ និង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

ក្រុមគ្រូពេទ្យ​ក៏បាន​រកឃើញថា ទារិកា​ទើប​កើត​នេះ មាន​ស្លាកស្នាម​ជាំ​ពាសពេញ​ខ្លួន ដោយ​សន្ម​ត់​ថា នេះ​ជា​លទ្ធផល​នៃ​ការ​ធ្វើបាប​ដោយ​ឪពុកម្តាយ​របស់​នាង ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya