ភ្នំពេញ: កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី១២ វិច្ឆិកា ២០១៣ នៅចំណុចខាងមុខហាងយីហោ “តែ” មានទីលេខ១៣០ ផ្លូវលេខ១៤៣ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន។
សមត្ថកិច្ចប្រាប់ថា រថយន្តបង្កម៉ាក Land cruiser ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 12.2-0117 ជិះគ្នា ៣ នាក់រួមទាំងអ្នកបើកបរ។
បើតាមសម្តីអ្នកឃើញហេតុការប្រាប់ថា មុនពេលកើតហេតុរថយន្តបង្កបានបើកតាមផ្លូវព្រះសីហនុយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវកែងលេខ១៤៣ រថយន្តបានបត់ឆ្វេង ដោយសាររថយន្តបួងចង្កូតខ្លាំងពេក រថយន្តបានរ៉េចង្កូតឡើងលើចិញ្ចើមផ្លូវបុករះកន្លែងលក់បង្អែម បណ្តាលឲ្យស្ត្រីជាអ្នកលក់បង្អែមរងរបួសធ្ងន់ និងយុវជនម្នាក់ជាអ្នកមកហូបបង្អែមរងរបួសធ្ងន់ម្នាក់ដែរ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានអូសគ្រែ និងទូរកញ្ចក់ទៅបុកផ្ទុបនឹងរងផ្ទះប្រជាពលរដ្ឋជាប់ទៅមុខលែងរួច។ អ្នករងរបួសត្រួវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅគ្លីនិកឯកជន។ ឡានត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក រងចាំម្ចាស់ឡានចូលខ្លួនមកដោះស្រាយគ្នាជាក្រោយ៕