ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ប្រសិទ្ធិភាព​សោះ សម្រាប់​មន្ត្រីក្រោមឱវាទ​ក្នុងស្រុក​កំពង់លែង​  ||     ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​កំពង់ បណ្តោយ​ឲ្យ លោក ផាន់ ផល្លា ប្រធាន​សហគមន៍ ភូមិ កោះ​តា​ម៉ូ​វ ឃុបឃិត​គ្នា​លក់​ដែន​ឡូត៍​អភិរក្ស​ត្រី​មេ​ពូជ​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     ប្រតិកម្ម​ខ្លាំង! ប៉ូលិស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ចាប់ជំរិត​ទារប្រាក់​ចំនួន១,០០០ដុល្លា​បានសម្រេច ជា​ថ្នូរ​ដោះលែង​ជនសង្ស័យ នៅ​ភ្នំពេញ​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ស្ត្រី​ខ្មែរ​ម្នាក់ ធ្លាក់​ពីលើ​អគារ​ជាន់​ទី៤ ស្លាប់

ស្ត្រី​ខ្មែរ​ម្នាក់ ធ្លាក់​ពីលើ​អគារ​ជាន់​ទី៤ ស្លាប់

ថៃ ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុង​តំបន់ រ៉ា​ម​ខាំ​ហែង  ដែលជា​កន្លែង​កំពុង​សាងសង់​អគារ​កម្ពស់៧ជាន់ ត្រង់ចំណុច​ផ្លូវ​ប្រសព្វ​លេខ ២៤ និង ២៨ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយមាន​សំឡេង​ស្រែក​ទ្រហោយំ​ឡើង​កងរំពង​ថែម​ទៀតផង ពី​សំណាក់កូនៗរបស់​ស្ត្រី​រងគ្រោះ។

ស្ត្រី​ខ្មែរ​ម្នាក់ វ័យ​ជាង៤០ឆ្នាំ និង​ជា​ពលករ​បម្រើ​ការងារ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​ប្រកបដោយ​ភាព​សោ​កស​ង្រែ​ង​ជាទីបំផុត ខណៈដែល​ស្ត្រី​រូបនេះ បាន​ឡើង​ទៅលើ​អគារ​ជាន់​ទី៤ ដែល​គេ​កំពុង​កសាង ដើម្បី​ធ្វើការ​សំអាត ហើយ​ក៏បាន​ភ្លាត់ជើង​ធ្លាក់​មក​ដី​តែម្តង។

មុនពេល​កើតហេតុ គឺមាន​ស្ត្រី​ម្នាក់​ជា​ពលករ​ខ្មែរ​ឈ្មោះ ឆោ​ន ប៉ោ​ច អាយុ៤២ឆ្នាំ រស់នៅ​ភូមិ​ខ្ចឹ​ង​ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ឡើង​ទៅលើ​អគារ​ជាន់​ទី៤ ដើម្បី​ធ្វើការ​សម្អាត ដោយសារតែ​អគារ​នេះ​កំពុង​សាងសង់។

ភ្លាមៗនោះដែរ​ទំនងជា​ស្ត្រី​រូបនេះ មានការ​រអិល​ភ្លាត់ជើង​ទើប​ធ្វើ​ឲ្យ​រាងកាយ​របស់គាត់​ធ្លាក់​មក​ដី​តែម្តង​ហើយ​បាន​ប៉ះទង្គិច​ជាមួយនឹង​គ្រោង​ដែក​ដែល​នៅ​ខាងក្រោម​បន្ថែមទៀត បណ្តាល​ឲ្យ​បែកក្បាល ឈាម​ហូរ​ជោក​ប្រាណ  ទើប​មានការ​ភ្ញាក់ផ្អើល ដោយ​ពលករ​ដែល​នៅ​ទីនោះ​បាននាំគ្នា​សែង​យកមក​ដាក់​នៅលើ​គ្រែ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ ចុះទៅពិនិត្យ​ក្រោម​សម្រែក​ទ្រហោយំ​យ៉ាង​សោ​កស​ង្រែ​ង​ពី​សំណាក់កូន។

មន្ត្រី​នៅក្នុង​ស្ថានទូត​កម្ពុជា ដែល​ប្រចាំ​នៅក្នុង​ប្រទេស​ថៃ បាន​អញ្ជើញ​ចុះទៅ​ចូល​ជា​ថវិកា​មួយចំនួន​ដល់​ក្រុមគ្រួសារ​សព និង​បានរៀបចំ​ជួយ​សម្រួល​ដើម្បី​ឲ្យកូនៗបាន​នាំ​សព​យកទៅ​កាន់​ស្រុកកំណើត​វិញ  និង​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​ខ្មែរ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya