ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ រងរបួស​ធ្ងន់​ខ្លួនឯង ​

ម៉ូតូ​បុក​ម៉ូតូ រងរបួស​ធ្ងន់​ខ្លួនឯង ​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​៨​និង​៤០​នាទី យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។​
​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ  មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1W-6947 ធ្វើដំណើរ​លើផ្លូវ បញ្ច្រាស ទិសដៅ​ចរាចរណ៍ បើកបរ​ដោយ​ប្តី​ឈ្មោះ សួន ឡេង អាយុ​៣០​ឆ្នាំ មុខរបរ កម្មករ​ផែ​សួន រស់នៅ ភូមិ​ត្រពាំង​សំរិទ្ធ សង្កាត់​កង​ន​យ ខណ្ឌដង្កោ ។​
​សមត្ថកិច្ច​បាន​បន្តទៀត​ថា ដោយ​អ្នកបើកបរ មាន​សភាព​ស្រវឹង​ស្រឿងៗ ផង​នោះ ភ្លើង​ម៉ូតូ ក៏​មិនសូវ​ភ្លឺ ហើយ​បើក​លើផ្លូវ​បញ្ច្រាសទិស ដៅ​ចរាចរណ៍​ទៅទៀត ហ្វ្រាំង​មិនទាន់​ជ្រុល ទៅបុក ម៉ូតូ​មួយគ្រឿង​ទៀត បើក​ច្រាសទិស​គ្នា​ម៉ាក ហុងដា គុប​ជ្រុង សេ​៩០ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-4949 ជិះ​ម្នាក់ឯង ដោយ​បុរស​ម្នាក់​ឈ្មោះ ឃី ឌី​ម អាយុ​២៨​ឆ្នាំ រស់នៅ ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya