ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » បុរសម្នាក់ត្រូវជន​មិន​ស្គាល់មុខ​វាយ​សម្លាប់ ក្បែរ​ព្រលានយន្តហោះ​ខេត្តបាត់ដំបង ​

បុរសម្នាក់ត្រូវជន​មិន​ស្គាល់មុខ​វាយ​សម្លាប់ ក្បែរ​ព្រលានយន្តហោះ​ខេត្តបាត់ដំបង ​

បាត់ដំបង​៖ កាលពី​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​
ប៉ូលិស និង​ប៉េអឹម ខេត្តបាត់ដំបង បាន​សន្និដ្ឋានថា បុរសរងគ្រោះ ត្រូវ​ឃាតក​វាយ​ស្លាប់ រួចហើយ​យក​អាវ​រឹត​ក​អូស​ទៅ​ដាក់​ក្នុង​គម្ពោធ​ព្រៃ និង​រកឃើញ​វត្ថុតាង​ខ្សែក្រវាត់​មួយ ដែល​ឃាតក​ដោះ​ចោល​ទៅ​ជាប់​នៅលើ​ចុងឈើ​គម្ពោធ​ព្រៃ​កន្លែងកើតហេតុ និង​ប៊ូឡុង​វី​ស ធួ​ប​ចង្កឹះ​ផ្សា​ដែក ៥ ដើម សម្ភារៈ​ផ្សេងទៀត ទំនង​ជនរងគ្រោះ​ពាក់ព័ន្ធ និង​ក្រុម
​ជាងផ្សារដែក​ណាមួយ​នៅក្នុង​ក្រុង​បាត់ដំបង​។​
លោក ឡា​ច ប្រុស បាន​ស្រង់​សំដី​កម្លាំង​សន្តិសុខ​យាម​ការពារ​ព្រលានយន្តហោះ​ខេត្តបាត់ដំបង មក​បញ្ជាក់ថា កាលពីពេល​ព្រលប់ៗ​ថ្ងៃទី​១១ ខែវិច្ឆិកា​ឆ្នាំ​២០១៣​នោះ គឺ​កម្លាំង​សន្តិសុខ​បានឃើញ​ម៉ូតូ​ចំនួន ២ គ្រឿង​ជិះ​គ្នា​៥​នាក់ (​គឺមាន​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​៣​នាក់​) បាន​ជិះ​ចូលមក​ខាងក្នុង​បរិវេណ​ព្រលានយន្តហោះ​នេះ​។ ក្រោយមក​ឃើញ​ម៉ូតូ​២​គ្រឿង​នោះ ជិះ​ចេញ​ទៅវិញ​ដោយ​ឃើញ​មាន​គ្នា​តែ​៤​នាក់​ទេ​។ នៅវេលា​ម៉ោង​ប្រមាណ​ជាង​៨​យប់​ថ្ងៃទី​ខែវិច្ឆិកា​នោះ កម្លាំង​សន្តិសុខ​បាន​ជិះ​ម៉ូតូ​ល្បាត​នៅក្នុង​បរិវេណ​ប្រ​លាន​យន្តហោះ​នោះ ដើម្បី​ដេញ​ក្មេងៗ​សិស្សសាលា​ដែល​ជិះ​ចូល​មកលេង​នៅ​តំបន់​នេះ ចេញទៅ​វិញ​ហើយ បានឃើញ​ភ្លើង​ម៉ូតូ​២​គ្រឿង នៅ​ចំណុចកើតហេតុ ហើយ​ជិះ​ល្បាត​ទៅ​មើល ស្រាប់តែ​ឃើញ​កន្ត្រក​ជ័រ​មួយ​សម្រាប់​ស្រីៗ​ទៅ​ផ្សារ នឹក​សង្ស័យ​បាន
​ចូលទៅ​មើល ឃើញ​សាកសព​បុរស​ម្នាក់ ស្លាប់​ផ្កាប់មុខ  ហើយ​រាយការណ៍​ជួន​ដំណឹង​ទៅខាង​សមត្ថកិច្ច​តែម្ដង​។​
​សមត្ថកិច្ច​កំពុង ស្រាវជ្រាវ​ព័ត៌មាន​លំអិត ដើម្បី​ស្វែងរក​វែកមុខ​ឃាតករ​ដៃដល់ ចាប់​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់ និង​កំពុង​ស្រាវជ្រាវ​នៅតាម​រោង​ជាងផ្សារដែក នៅក្នុង​ក្រុង​បាត់ដំបង​ថា តើ​មាន​បាត់​កម្មករ​ជា​សមាជិក​ម្នាក់​ណា​ទេ ឈ្មោះ​អ្វី​?៕ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya