ភ្នំពេញ ៖ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្ទះជួលលេខ៦១៩ ផ្លូវលេខ៤៧២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។
ជនរងគ្រោះ និយាយប្រាប់សមត្ថកិច្ចថា នាងឈ្មោះ ឡូញ សារ៉ាន់ អាយុ២៣ឆ្នាំ ជានិស្សិត ឆ្នាំទី១សាកលវិទ្យាល័យវណ្ណដាគណនេយ្យ បានជួលផ្ទះស្នាក់នៅកន្លែងកើតហេតុជិតមួយខែមកហើយ មិនដែលមានហេតុការណ៍អ្វីកើតឡើងនោះទេ ទើបនៅព្រឹកថ្ងៃទី១២ខែវិច្ឆិកានេះ មានចោរ មកលួចយកម៉ូតូរបស់នាងទៅបាត់។ នាងបញ្ជាក់ថា ម៉ូតូរបស់នាងម៉ាកគុបមូល ពណ៌ទឹកប៊ិច ពាក់ស្លាក់លេខតាកែវ 1H-7306 ៕