ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអនុក្រិដ្ឋរបស់សម្តេច តេជោ ហ៊ុន សែន នឹង សេចក្តីណែនាំរបស់ ឯកឧត្តមវេង សាខុន (គ្មានប្រសិទ្ធិភាព)​  ||     ប្រទះឃើញសាកសពអណ្ដែតទឹក នៅស្ទឹងត្រែង​  ||     បទល្មើសហ៊ុំសម្រាស់ នៅចំណុចព្រែកសំពៅរពាក់ ស្ថិតក្នុងតំបន់អិរក្សឡូត៍លេខ១០ ត្រូវលោកនាយផ្នែកក្របួចចាប់បាន​  ||     អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹងកំពុងឃុបឃិតជាមួយឈ្មួញ ធ្វើសកម្មភាពចាក់ដីលុប សមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) នៅព្រះសីហនុ​  ||     បែកធ្លាយ ព័ត៌មាន ក្តៅៗ ហុយៗ លោក លាក់ សំអាត នាយរងសង្កាត់ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសនៅក្នុងថ្ងៃបុណ្យទន្លេ បើកដៃឲ្យ សហគមន៍ ធ្វើសកម្មភាព ហ៊ុមព័ទ្ធ សម្រាស់ ចាប់ត្រី យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » មនុស្ស​ក្មេង​ចាស់​ប្រុស៣នាក់ និង​របួសធ្ងន់​ម្នាក់ ៣នាក់​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍

មនុស្ស​ក្មេង​ចាស់​ប្រុស៣នាក់ និង​របួសធ្ងន់​ម្នាក់ ៣នាក់​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍

បន្ទាយមានជ័យ៖ កាលពី​រសៀល ថ្ងៃទី០៣ ខែ​កុ​ម្ភះ ឆ្នាំ២០១៨ យ៉ាងហោចណាស់​មាន​មនុស្ស​ក្មេង​ចាស់​ប្រុស៣នាក់ និង​របួសធ្ងន់១នាក់ បាន​ស្លាប់រ​នេ​ក​រនោល​លើ​កំណត់​ផ្លូវជាតិ​លេខ៥ ត្រង់ចំនុច​ខាងលិច​ផ្លូវ​ចូល វត្ត​ដុង​អារញ្ញ៣០០ម៉ែត្រ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​រថយន្ត​ដឹក គោក្របី បាន​បុក​អ្នកជិះ​ម៉ូតូ៤នាក់ ខ​ណះ​កំពុងធ្វើដំណើរ​តាមផ្លូវ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្តាល់​ជនរងគ្រោះ​ចំនួន៣នាក់​ស្លាប់ នៅនឹងកន្លែងភ្លាមៗ និង​ម្នាក់ទៀត​របួសធ្ងន់​ត្រូវបាន​គេ​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ជនរងគ្រោះ​ដែល​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ រួមមាន១/ឈ្មោះ ភួង ស៊ី​នឿន អាយុ៣១ឆ្នាំ ជា​ម្តាយ ២/ឈ្មោះ ពៅ សុខ​វិទូ ភេទ​ប្រុស អាយុ១ខួប ៣/ឈ្មោះ ជឿន ដា​រ៉ា ភេទ​ប្រុស អាយុ៨ឆ្នាំ ជនរងគ្រោះ​ទាំង៣នាក់ បាន​ស្លាប់បាត់​បង់ជីវិតភ្លាមៗនៅ​កន្លែងកើតហេតុ និង​ទី៤/ឈ្មោះ ពៅ រស្មី ភេទ​ស្រី អាយុ៧ឆ្នាំ រងរបួស​ធ្ងន់ ជនរងគ្រោះ​ទាំងនេះ ជិះ​ម៉ូតូ១គ្រឿង​ម៉ាក​ឌ្រីំ​ម សេ១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ២០១២ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1F:1553។

ក្នុង​ហេតុការណ៍​ក្រោយ​បង្ក​គ្រោះថ្នាក់ ភាគី​ខាង​រថយន្ត​បាននាំគ្នា​រត់គេចខ្លួន​អស់ បន្សល់ទុក​តែ​រថយន្ត​និង​គោ ក្របី​តែប៉ុណ្ណោះ។

មុនពេល​កើតហេតុ​ជនរងគ្រោះ៤នាក់​ខាងលើ បាន​ចត​ម៉ូតូ​នៅ​ចិញ្ចើមផ្លូវ ដើម្បី​រង់ចាំ​គ្នា​ឡើង​ជិះ ភ្លាមនោះ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉េ ពណ៌​ខៀវ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន បាន​រ៉េ​ចង្កូត​មក​បុក​ពួកគាត់​បណ្តាល​ឲ្យ​គ្រោះថ្នាក់ មាន​ស្លាប់​និង​របួស​ព្រោងព្រាត​តែម្តង ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya