ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||     មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ ចេញទៅ​ស្រុក​យួន​​  ||     សង្ស័យអភិបាលខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ បើកដៃឲ្យឈ្មោះ នី កាចាញ សម្រុកកាប់បំផ្លាញព្រៃឈើសហគមន៍ ស្រុកអណ្តូងមាស ដឹកចេញទៅវៀតណាម​  ||     កក្រើកសាជាថ្មីម្តងទៀតហើយ ក្បួនឡានដឹកជញ្ជូនឈើ ឈ្មោះហ៊ូវ ជីវៃ និង ឈ្មោះនីកាចាញ បាននាំគ្នាសម្រុកកាប់បំផ្លាញព្រៃឈើពី ខេត្តរតនគីរី យកទៅលក់ នៅប្រទេសវៀតណាម បានដោយរំភើយ​  ||     លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ហ៊ានប្រព្រឹត្តអំពើពុករលួយនេះជាលក្ខណៈចំហរ ?​  ||   

» ព័ត៌មានជាតិ » បុរស​អ្នកដើរ​ទិញ​អេតចាយ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ក្រុង​តាខ្មៅ ឃាត់ខ្លួន ក្រោយពី​រូបគេ​ធ្វើ​សកម្មភាព​ឆ្កឹះ​កញ្ចក់​ផ្ទះ​គេ បម្រុង​ចូល​លួច​អីវ៉ាន់

បុរស​អ្នកដើរ​ទិញ​អេតចាយ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ក្រុង​តាខ្មៅ ឃាត់ខ្លួន ក្រោយពី​រូបគេ​ធ្វើ​សកម្មភាព​ឆ្កឹះ​កញ្ចក់​ផ្ទះ​គេ បម្រុង​ចូល​លួច​អីវ៉ាន់

កណ្ដាលៈ កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ចំណុច​មុខ​រោងចក្រ​យូ​និ​ត ភូមិប​ត្តា​ជី១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ​ឈ្មោះ ង្វៀង តាំង​ជឿ​ង ភេទ​ប្រុស អាយុ២៧ឆ្នាំ ជនជាតិ​រៀ​ត​ណា​ម ទីលំនៅ​ភូមិ​តា​ង៉ូ​វ សង្កាត់​ច្បារអំពៅ១ ខណ្ឌ​ច្បារអំពៅ ភ្នំពេញ មុខរបរ​ទិញ​អេតចាយ។

មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ បានចេញ​ល្បាត ក៏​ឃើញ​ជនសង្ស័យ​បាន​ចត​ម៉ូតូ​ចោល​នៅលើ​ផ្លូវជាតិ​លេខ២ ហើយ​ដើរ​ចូលទៅ​ដី​មួយកន្លែង មានផ្ទះ​ល្វែង​ខណៈ​ម្ចាស់​គេ​ចាក់សោ​ទុកចោល ហើយ​មាន​សម្ភារ​គ្រឿងសំណង់​ជា​ច្រើ​យ​ទុក​នៅ​ខាង​ក្នុងផ្ទះ ពេលនោះ​ក៏​ឃើញ​ជនសង្ស័យ​បាន​យក​ទួ​ណឺ​វី​សដោះ​កញ្ចក់​ផ្ទះ​ខាងមុខ​បាន​មួយ​ផ្ទាំង ហើយក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង។

ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច ដកហូត​វត្ថុតាង​រួមមាន ៖ ម៉ូតូ១គ្រឿង​ម៉ាក wave RSX ពណ៌​ក្រហម​ខ្មៅ ស្លាក​លេខ ភ្នំពេញ ១DD-២៦៦១ ទូរស័ព្ទ១គ្រឿង​ម៉ាក Nokia  ចុច​ពិល កូនសោ​គ្រប់​ប្រភេទ​មួយចំនួន  ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya