ប៉ោយ ប៉ែត ៖ នាវេលាម៉ោង១០ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឡោមព័ទ្ធផ្ទះមួយកន្លែងឋិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ដែលជាទីតាំងលួចលាក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់(ក្មេង២នាក់)បញ្ជូនទៅអធិការនគរបាលក្រុងប៉ោយប៉ែត៕