ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||     មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ ចេញទៅ​ស្រុក​យួន​​  ||     សង្ស័យអភិបាលខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ បើកដៃឲ្យឈ្មោះ នី កាចាញ សម្រុកកាប់បំផ្លាញព្រៃឈើសហគមន៍ ស្រុកអណ្តូងមាស ដឹកចេញទៅវៀតណាម​  ||     កក្រើកសាជាថ្មីម្តងទៀតហើយ ក្បួនឡានដឹកជញ្ជូនឈើ ឈ្មោះហ៊ូវ ជីវៃ និង ឈ្មោះនីកាចាញ បាននាំគ្នាសម្រុកកាប់បំផ្លាញព្រៃឈើពី ខេត្តរតនគីរី យកទៅលក់ នៅប្រទេសវៀតណាម បានដោយរំភើយ​  ||     លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ហ៊ានប្រព្រឹត្តអំពើពុករលួយនេះជាលក្ខណៈចំហរ ?​  ||   

» ព័ត៌មានជាតិ » បង្ក្រាប និង​រឹបអូស​ឈើ​សុ​ក្រំ និង​ឈ្លីក​ជាច្រើន​ដុំ ក្នុង​ចំ​ឃ្លាំង​មួយកន្លែង

បង្ក្រាប និង​រឹបអូស​ឈើ​សុ​ក្រំ និង​ឈ្លីក​ជាច្រើន​ដុំ ក្នុង​ចំ​ឃ្លាំង​មួយកន្លែង

(រតនគិរី) ៖  នៅ​រសៀល​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ខេត្ត និង​អាវុធហត្ថ​ហ​មូលដ្ឋាន​ស្រុក​លំផាត់, កម្លាំង​បរិស្ថាន​ដែន​ជម្រក​លំផាត់​ចុះ​រឹបអូស​ឈើ​សុ​ក្រំ, ឈើ​ឈ្លីក​ជាច្រើន​ដុំ​ដែល​ឈ្មួញ​គរ​លាក់ទុក​ក្នុង​ឃ្លាំង១កន្លែង ស្ថិត​ក្នុងភូមិ​សមុទ្រ​ក្រោម​ឃុំ​សេ​ដា​ស្រុក​លំផាត់​ខេត្តរតនគិរី។

បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​បណ្តាញសំងាត់​ថា មាន​គំនរ​ឈើ​លា​ក់នៅ​ទីតាំង​ខាងលើ​នោះ​រូបលោក សុំ​យោបល់​ថ្នាក់លើ​ចុះ​រឹបអូស​ជាក់ស្តែង​តែម្តង។ បន្ទាប់ពី​រកឃើញ​កន្លែង​លាក់​ឈើ​នេះ​រូបលោក នឹង​ដឹកនាំ​រុក​កន្លែង​ផ្សេងទៀត ធ្វើការ​បង្ក្រាប​តាម​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​អ-ហ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន គណ:កម្ម​ការបង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់ជាតិ។

បច្ចុប្បន្ន​វត្ថុតាង​ឈើ​សុ​ក្រំ,ឈើ​ឈ្លីក​ជាច្រើន​ដុំ​ត្រូវបាន​កម្លាំង អ.ហ ប្រមូល​ទុក​ក្នុង​ទីតាំង​នេះ​ដដែល ហើយ​បានប្រគល់​ឲ្យ​កម្លាំង បរិស្ថាន​ដែន​ជម្រក​បរិស្ថាន​លំផាត់​គ្រប់គ្រង បន្ត​ដោយមាន​ដាក់​កម្លាំង​យាម​ផងដែរ។

លុះ​ព្រឹក​ឡើង​ថ្ងៃទី៤ខែកុម្ភៈ​ឆ្នាំ២០១៨ នឹង​ដឹក​យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​បរិស្ថាន​នៅ​ភូមិ​សា​យោះ ឃុំ​កា​លែង​ស្រុក​លំផាត់។ យ៉ាងណាក៏ដោយ​ចំនួន​ឈើ​ពិតប្រាកដ​មិនទាន់​ដឹង​នៅឡើយ​ទេ ព្រោះ​មិនទាន់​ធ្វើការ​វាស់វែង៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya