ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||     មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ ចេញទៅ​ស្រុក​យួន​​  ||     សង្ស័យអភិបាលខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ បើកដៃឲ្យឈ្មោះ នី កាចាញ សម្រុកកាប់បំផ្លាញព្រៃឈើសហគមន៍ ស្រុកអណ្តូងមាស ដឹកចេញទៅវៀតណាម​  ||     កក្រើកសាជាថ្មីម្តងទៀតហើយ ក្បួនឡានដឹកជញ្ជូនឈើ ឈ្មោះហ៊ូវ ជីវៃ និង ឈ្មោះនីកាចាញ បាននាំគ្នាសម្រុកកាប់បំផ្លាញព្រៃឈើពី ខេត្តរតនគីរី យកទៅលក់ នៅប្រទេសវៀតណាម បានដោយរំភើយ​  ||     លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ហ៊ានប្រព្រឹត្តអំពើពុករលួយនេះជាលក្ខណៈចំហរ ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​មុខសញ្ញា​ចោរ២នាក់ ឆក់​ទូរស័ព្ទដៃ

ឃាត់ខ្លួន​មុខសញ្ញា​ចោរ២នាក់ ឆក់​ទូរស័ព្ទដៃ

ភ្នំពេញៈ   កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្ដោយ ផ្លូវ​លេខ៦៣ សង្កាត់​បឹង​កេងកង១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ជនសង្ស័យ ទី១ឈ្មោះ ទ្រី ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ៣២ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់​នៅក្នុង សង្កាត់​បឹង​កេងកង១ ខណ្ឌចំការមន។

ជនសង្ស័យ​ទី២ឈ្មោះ ឡឹ​ក ប៊ុន​ណា ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់នៅ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។ដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ាក ស៊ុយ​សា​គី​និ​ច ពាក់​ស្លាក លេខ ភ្នំពេញ​1CS-3165។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ឈិ សៅ​ស៊ាន់ ភេទ​ប្រុស អាយុ៤០ឆ្នាំ ជនជាតិ​ចិន ។

មុខសញ្ញា​ចោរឆក់២នាក់ ខាងលើ​ដែល​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​បាន​នេះ ក្រោយ​ធ្វើ សកម្មភាព ឆក់​ទូរស័ព្ទដៃ ជនជាតិ​បរទេស​បានសម្រេច នៅ​ចំណុចកើតហេតុ​ខាងលើ ខណៈ​ជនរងគ្រោះ​កំពុងតែ​ជិះ​លើ​ម៉ូតូ​កង់​បី។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ត្រូវ បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង១ ប​ញ្ចូ​ន​ខ្លួន​មក​អធិការ ដ្នា​ន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya