ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ » មនុស្ស​ម្នាក់ បាន​ស្លាប់ភ្លាមៗ និង២នាក់​ទៀត រងរបួស​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​ឡាន

មនុស្ស​ម្នាក់ បាន​ស្លាប់ភ្លាមៗ និង២នាក់​ទៀត រងរបួស​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​ឡាន

តាកែវៈ កាលពី​នៅ​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើ​ផ្លូវជាតិ​លេខ៣ ចន្លោះ​គីឡូម៉ែត្រ៧៦-៧៧ ស្ថិតក្នុង​ភូមិ​ចំការ​ដៀប ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

រថយន្ត​ដឹក​ចេក១គ្រឿង ម៉ាក​សាំង​យ៉ុង ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-0284 បើកបរ​ដោយ​ឈ្មោះ សាំង ចន្ថា ភេទ​ប្រុស អាយុ៣២ឆ្នាំ រស់នៅ​ភូមិ​ច្រែស ឃុំ​បឹង​សាឡាង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត (រងរបួស​ស្រាល) និង​មាន​អ្នករួមដំណើរ​ជាមួយ​ចំនួន២នាក់ ទី១.ឈ្មោះ ចៅ វេន ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរ​ព្រូឡាន រស់នៅ​ភូមិ​កំពូល​មាស ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត រងរបួស​ស្រាល និង​ទី២. ឈ្មោះ លឹម វឹង​អៅ ភេទ​ប្រុស អាយុ៤១ឆ្នាំ មុខរបរ ជា​ថៅកែ​ចេក រស់នៅ​ភូមិ​សា​សៀ ឃុំ​មី​ឌឹ​ក ស្រុក​ហា​ទៀង ខេត្ត​ទៀង​យ៉ាង ប្រទេស​វៀតណាម បាន​ស្លាប់ ដោយសារ​កៀប​ជាប់​នឹង​រថយន្ត។

មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ បើកបរ​មកពី​ទិស​ខាងត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​ខាងលើ បាន​បែក​កង់​ក្រោយពី​ខាងឆ្វេង រួច​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ទៅលើ​ចិញ្ចើមផ្លូវ​ពី​ខាងលិច បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស និង​ស្លាប់​កៀប​ជាប់​ក្រោម​រថយន្ត​តែម្តង ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya