ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអនុក្រិដ្ឋរបស់សម្តេច តេជោ ហ៊ុន សែន នឹង សេចក្តីណែនាំរបស់ ឯកឧត្តមវេង សាខុន (គ្មានប្រសិទ្ធិភាព)​  ||     ប្រទះឃើញសាកសពអណ្ដែតទឹក នៅស្ទឹងត្រែង​  ||     បទល្មើសហ៊ុំសម្រាស់ នៅចំណុចព្រែកសំពៅរពាក់ ស្ថិតក្នុងតំបន់អិរក្សឡូត៍លេខ១០ ត្រូវលោកនាយផ្នែកក្របួចចាប់បាន​  ||     អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹងកំពុងឃុបឃិតជាមួយឈ្មួញ ធ្វើសកម្មភាពចាក់ដីលុប សមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) នៅព្រះសីហនុ​  ||     បែកធ្លាយ ព័ត៌មាន ក្តៅៗ ហុយៗ លោក លាក់ សំអាត នាយរងសង្កាត់ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសនៅក្នុងថ្ងៃបុណ្យទន្លេ បើកដៃឲ្យ សហគមន៍ ធ្វើសកម្មភាព ហ៊ុមព័ទ្ធ សម្រាស់ ចាប់ត្រី យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​ចំនួន៦៤នាក់ ដាក់ពាក្យ​បណ្តឹង​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​ម្ចាស់​ក្រុមហ៊ុន ហ្វា​មមើ រី​រ៉ា ឌី​វេឡុ​ប​មេន ខូ​អិ​ល​ធី​ឌី ដែលមាន​ស្លាក​យីហោ មាតុភូមិ​យើង​អចលនទ្រព្យ ពីបទ​ឆបោក​ពាក់ព័ន្ធ​នឹង​ការលក់​ដី​ខ្យល់

ប្រជាពលរដ្ឋ​ចំនួន៦៤នាក់ ដាក់ពាក្យ​បណ្តឹង​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​ម្ចាស់​ក្រុមហ៊ុន ហ្វា​មមើ រី​រ៉ា ឌី​វេឡុ​ប​មេន ខូ​អិ​ល​ធី​ឌី ដែលមាន​ស្លាក​យីហោ មាតុភូមិ​យើង​អចលនទ្រព្យ ពីបទ​ឆបោក​ពាក់ព័ន្ធ​នឹង​ការលក់​ដី​ខ្យល់

ភ្នំពេញៈ  តំណាង​ដើមបណ្តឹង៣នាក់ ទី១ ឈ្មោះ សូ សុផល ភេទ​ប្រុស អាយុ៣១ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣១E១ ផ្លូវ​លេខ១១៨ សង្កាត់​ផ្សារ​ថ្មី​ទី១ ខណ្ឌដូនពេញ ភ្នំពេញ។ ២ឈ្មោះ ប៉ោង សុធី ភេទ​ប្រុស អាយុ៣៨ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ៩ ផ្លូវ​លេខ៣៥ សង្កាត់​បឹងកក់​ទី១ ខណ្ឌទួលគោក ភ្នំពេញ។ ៣ ឈ្មោះ ឆេង ចាន់​ឌី ភេទ​ស្រី អាយុ២៩ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៥៧AZ  ផ្លូវ​លេខ​១៩២Z សង្កាត់​ទឹកល្អក់​ទី១ ខណ្ឌទួលគោក ភ្នំពេញ។

ក្នុង​ពាក្យបណ្តឹង​បាន​ប្តឹង​ពី​ឈ្មោះ ធិ​ប ចន្ទ្រា ភេទ​ប្រុស អាយុ៣០ឆ្នាំ ជា​ប្រធាន​ក្រុមហ៊ុន មាន​ទីតាំង​នៅផ្ទះ​លេខ៧៨ ផ្លូវ​លេខ១០៨៩ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ព្រមទាំង​មនុស្ស២នាក់​ទៀត ១ឈ្មោះ​ស៊ឹម សុជាតា ភេទ​ស្រី អាយុ២៥ឆ្នាំ  ត្រូវជា​ប្រពន្ធ​ឈ្មោះ ធិ​ប ចន្ទ្រា មាន​ទីលំនៅ​ផ្ទះ​លេខ​F ៣៧២ ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និង ឈ្មោះ ឈឹម វាសនា ភេទ​ប្រុស អាយុ៣០ឆ្នាំ ជា​អ្នកតំណាង​ក្រុមហ៊ុន មាន​ទីលំនៅ​ផ្ទះ​លេខ៧៨ ផ្លូវ​លេខ១០៨៩ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភ្នំពេញ។

ក្នុង​ពាក្យបណ្តឹង​នោះ ក៏បាន​ភ្ជាប់​មកជា​មួយ នឹង​បង្កាន់ដៃ​ទទួល​ប្រាក់​លេខ០០២២១ ចុះ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ដែលមាន​ចំនួន៥ទំព័រ។

– កិច្ចសន្យា​ផ្អាក​បង់​ចុះ​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មាន​ចំនួន២ទំព័រ។

– កិច្ចសន្យា​ទទួល​ប្រាក់​ចុះ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដែលមាន​ចំនួន២ទំព័រ។

– លិខិត​ផ្ទេរ​សិទ្ធ​ចុះ​ថ្ងៃទី៤ ខែមករា  ឆ្នាំ២០១៨  ដែលមាន​ចំនួន៩ទំព័រ។

– បង្កាន់ដៃ​ទទួល​ប្រាក់​លេខ០០៧០០  ចុះ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧  ដែលមាន​ចំនួន៨ទំព័រ។

លិខិតអនុញ្ញាត​លេខ០៧៣/១៧ អ.ស ចុះ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧  របស់​រដ្ឋបាល​ស្រុក​អង្គស្នួល ខេត្តកណ្តាល ចេញ​ដោយ​អភិបាល​គណៈ​អភិបាល ស្រុក​អង្គស្នួល ដែលមាន​ចំនួន៤ទំព័រ។

មូលហេតុ ដែល​នាំ​ឲ្យ​មាន​ការដាក់​ពាក្យបណ្តឹង​នេះ គឺ​ប្រជាពលរដ្ឋ​ទាំង៦៤នាក់ បានប្រគល់​ប្រាក់​មួយចំនួន គឺ​ចាប់ពី​ខ្ទង់ពាន់​ដុល្លារ​ក្នុងម្នាក់ៗ ដល់​ឈ្មោះ ឈឹម វាសនា ដែលជា​អ្នកតំណាង​ស្របច្បាប់​របស់​ក្រុមហ៊ុន  គឺជា​របៀប​ទិញ​លក់​ដោយ​បង់​រំលស់​ថ្លៃ​ដី ។

នៅពេល​ទទួលបាន​ប្រាក់​រួចហើយ ខាង​ក្រុមហ៊ុន​បាន​សន្យាថា នឹង​ប្រគល់​ដី និង​ប្លង់​កាន់កាប់​ឲ្យ​ពួកគាត់។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ ខាង​ក្រុមហ៊ុន ក៏ដូចជា​ប្រធាន​ក្រុមហ៊ុន​ពុំបាន​ចេញមុខ​មក​ដោះស្រាយ​ជូន​ទេ។  ដូច្នេះ​ទើប​អតិថិជន​ឯកភាពគ្នា​ដាក់​ប្តឹង​មក​តុលាការ​តែម្តង។

ឈ្មោះ ឆេង ចាន់​ឌី ដែល​តំណាង​ឲ្យ​ជនរងគ្រោះ​ទាំង៦៤រូប បាន​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​ដឹងថា ខាង​ក្រុមហ៊ុន បានទទួល​ប្រាក់​ពី​អតិថិជន​រួចហើយ តែ​មិនបាន​ប្រគល់​ដី និង​ប្លង់​ឲ្យ​ទេ។  ដូច្នេះ​សូម​ផ្តាំផ្ញើ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ទៅ​ទិញ​ដី​ពី​ក្រុមហ៊ុន​មាតុភូមិ​អចលនទ្រព្យ ព្រោះ​ជា​ក្រុមហ៊ុន​បោកប្រាស់។

ក្នុង​ពាក្យបណ្ដឹង​បានទាមទារ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ម្ចាស់​ក្រុមហ៊ុន​តាមច្បាប់​និង​ទាមទារ​ប្រាក់​ដើម​ថ្លៃ​ដី និង​ជំងឺ​ចិត្ត​ទៀតផង៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya