ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||     មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ ចេញទៅ​ស្រុក​យួន​​  ||     សង្ស័យអភិបាលខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ បើកដៃឲ្យឈ្មោះ នី កាចាញ សម្រុកកាប់បំផ្លាញព្រៃឈើសហគមន៍ ស្រុកអណ្តូងមាស ដឹកចេញទៅវៀតណាម​  ||     កក្រើកសាជាថ្មីម្តងទៀតហើយ ក្បួនឡានដឹកជញ្ជូនឈើ ឈ្មោះហ៊ូវ ជីវៃ និង ឈ្មោះនីកាចាញ បាននាំគ្នាសម្រុកកាប់បំផ្លាញព្រៃឈើពី ខេត្តរតនគីរី យកទៅលក់ នៅប្រទេសវៀតណាម បានដោយរំភើយ​  ||     លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ហ៊ានប្រព្រឹត្តអំពើពុករលួយនេះជាលក្ខណៈចំហរ ?​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលអោយ​យុវជន​ម្នាក់​រងរបួស​ធ្ងន់

ឡាន​បុក​ម៉ូតូ បណ្តាលអោយ​យុវជន​ម្នាក់​រងរបួស​ធ្ងន់

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១១ និង ៤០នាទី ព្រឹក​ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ តាម​បណ្តោយ​ផ្លូវ២៧១ ស្ថិតក្នុង​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនរងគ្រោះ​មានឈ្មោះ វណ្ណ បរ​បូ អាយុ ១៨ឆ្នាំ ស្នាក់នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក Zoomer x ពាក់​ស្លាក​លេខ ភ្នំពេញ 1DK.0609 ស្រប​ទិស​ជាមួយ​រថយន្ត​កូរ៉េ ពាក់​ស្លាក់​លេខ ភ្នំពេញ 2S.9235 ។

មុនពេល​កើតហេតុ គឺ​រថយន្ត និង​ម៉ូតូ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នា ស្រាប់តែ​រថយន្ត​កូរ៉េ បត់​ឆ្វេង​ត្រលប់​ក្រោយ​វិញ​មិនបាន​មើល​ឆ្វេង ក៏​គៀរ​ម៉ូតូ​បណ្តាលអោយ​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត រីឯ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ត្រូវ​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​កង់​បី ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្សី ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya