ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ » ផ្ទុះអាវុធ​ទាំង​ថ្ងៃ បុរស​ម្នាក់៣នាក់ គេ​សង្ស័យថា ជា​មន្ត្រីនគរបាល ព្រោះតែ​បើករថយន្ត​ម៉ាក HIHGLNADER ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល 2-0652 ទៅ​ផឹកស៊ី​នៅផ្ទះ​ស្រី​ស្នេហ៍

ផ្ទុះអាវុធ​ទាំង​ថ្ងៃ បុរស​ម្នាក់៣នាក់ គេ​សង្ស័យថា ជា​មន្ត្រីនគរបាល ព្រោះតែ​បើករថយន្ត​ម៉ាក HIHGLNADER ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល 2-0652 ទៅ​ផឹកស៊ី​នៅផ្ទះ​ស្រី​ស្នេហ៍

 (ភ្នំពេញ)៖ តាំងពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បុរស​ម្នាក់៣នាក់ ដែល​គេ​សង្ស័យថា ជា​មន្ត្រីនគរបាល​នោះ ក៏​ព្រោះតែ​បើករថយន្ត​ម៉ាក HIHGLNADER ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល 2-0652 បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​ស្រី​ស្នេហ៍ ស្ថិតនៅ​តាមផ្លូវ​សុធារ​ស ក្រុម៤៧ ភូមិ៩ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រហូត​ស្រវឹង​ខ្លាំង​ហើយ​ស្រែក​ឡូឡា ថែមទាំង​ថែម​ជញ្ជាំង​ផ្ទះ ផ្អើល​អ្នកជិតខាង​ប្តឹង​ដល់​សមត្ថកិច្ច​ចុះទៅ​សួរនាំ​ទៀតផង។

មុនដំបូង​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ថា មាន​ករណី​ផ្ទុះអាវុធ ប៉ុន្តែ​នៅពេល​ក្រុម​សមត្ថកិច្ច​ចុះទៅ​សួរនាំ​បុរស​ទាំង៣នាក់ និង​ស្វែងរក​សំបក​កា​ទូ​ស មិនឃើញ ដូច្នេះ​សន្និដ្ឋានថា មិនមាន​ករណីនេះ​កើតឡើង​ទេ។

អ្នករត់ម៉ូតូឌុប​បាន​ប្រាប់ថា គាត់​បានលឺ​សូរ​ផ្ទុះអាវុធ នៅក្បែរ​គោលដៅ ដែល​គាត់​ឈប់​រត់​ម៉ូតូ តែ​មិនដឹង​ចេញពីផ្ទះ​T៩៥មួយណា​ទេ ដោយមាន​រថយន្ត HIGHLANDER ពណ៌​ស ពាក់​ស្លាក​លេខ​នគរបាល និង​មានការ​ជួបគ្នា​ផឹកស៊ី​ក្នុងផ្ទះ​នោះ ក៏​មិន​ប្រាកដថា គាត់​ជា​អ្នក​ផ្ទុះអាវុធ​ដែរ តែ​ឆ្ងល់​មូលហេតុ​អី ម្ចាស់​រថយន្ត​យក​ថង់​ខ្មៅ​បិត​ស្លាក​លេខ​ទៅវិញ។

មុន​កើតហេតុ គេ​ឃើញ​មាន​ក្រុមក្មេងស្ទាវ​មួយក្រុម​អង្គុយ​ផឹកស៊ី នៅក្នុង​ផ្ទះ​នេះ ស្រាប់តែ​មិនដឹងថា មានរឿង​អ្វី​កើតហេតុ​ទេ ក៏មាន​ការផ្ទុះអាវុធ​កើតឡើង ប៉ុន្តែ​មិនទាន់​ដឹងថា ផ្តើមឡើង​ដោយសារ​ករណី​អ្វី​នៅឡើយ​ទេ។

ដោយឡែក​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន ថា «មិនមាន​ករណី​ផ្ទុះអាវុធ​ទេ ពោលគឺ​គ្រាន់តែ​ជាការ​វាយ​ជញ្ជាំង​ឡូឡា និង​មានការ​ស្រែក​តាម​វិទ្យុទាក់ទង ហើយ​សមត្ថកិច្ច​ក៏បាន​ទៅរក តែ​មិនឃើញ​មាន​ករណី​ផ្ទុះអាវុធ​ទេ បន្ទាប់ពី​សមត្ថកិច្ច​បា​ន​សាកសួរ​ប្រជាពលរដ្ឋ​ជុំវិញ​កន្លែងកើតហេតុ និង​ម្ចាស់​រថយន្ត​ផ្ទាល់​តែម្តង»៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya