ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ក្រុម​សន្តិសុខ​កាស៊ីណូ​ហ្គោ​ឌិន​ក្រោ​ន ត្រូវ​ស្ត្រី​ចំណាស់​ម្នាក់​ចោទថា នាំគ្នា​ធ្វើបាប​គាត់​យ៉ាង​អយុត្តិធម៌​

ក្រុម​សន្តិសុខ​កាស៊ីណូ​ហ្គោ​ឌិន​ក្រោ​ន ត្រូវ​ស្ត្រី​ចំណាស់​ម្នាក់​ចោទថា នាំគ្នា​ធ្វើបាប​គាត់​យ៉ាង​អយុត្តិធម៌​

​ប៉ោយប៉ែត​៖ ស្ត្រី​ចំណាស់​ដែលជា​អ្នកលក់​នំ​បញ្ចុក​ម្នាក់ បាន​ស្រែក​ទ្រហោយំ​យ៉ាង​កំសត់ ស្តាប់ទៅ​គួរអោយ​អាណិត ពេកពន់  ខណៈ​ដែលមាន​ក្រុម​សន្តិសុខ កាស៊ីណូ​ហ្គោ​ឌិន​ក្រោ​ន ក្រុង​ប៉ោយប៉ែត​មាន​គ្នា​ប្រមាណ​បួន​ប្រាំ​នាក់  ធ្វើការ​រារាំង មិនអោយ​រូបគាត់​រុញ​រទេះ លក់​នំ​បញ្ចុក​នៅក្នុង​បរិវេណ​កាស៊ីណូ ។ ស្ត្រី​ចំណាស់​ក្រីក្រ​ខាងលើ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ហូរ ស្រោច​ខ្លួន​ថា ក្រុម​សន្តិសុខ​កាស៊ីណូ​ហ្គោ​ឌិន​ក្រោ​ន មាន​គ្នា​បួន​ទៅ​ប្រាំ ព្រួត​គ្នា ធ្វើបាប​អុកឡុក​មិនអោយ​គាត់​រុញ​រទេះ​ឆ្លងកាត់​និង​ឈប់​លក់​នំ​បញ្ចុក​នៅ​ប្លុក​បរិវេណ​កាស៊ីណូ​ឡើយ​។​    ​
​    ​ស្ត្រី​រងគ្រោះ​ឈ្មោះ​នេ​ត ច​ន្ឋី អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត មានមុខ​របរ ជា​អ្នក​រុញ​រទេះ​លក់​នំ​បញ្ចុក បាន​រៀបរាប់​បន្តថា​កាលពី​វេលា​ម៉ោង​៦ ព្រឹក​ថ្ងៃទី​២៩ មិថុនា ឆ្នាំ​២០១៣ រូបគាត់ បាន​រុញ​រទេះ​នំ​បញ្ចុក​ឆ្លងកាត់​តាមផ្លូវ​ដើម​ពុទ្រា  ដូច​សព​មួយដង លុះ​មកដល់​ចំណុច​ប្លុក បរិវេណ កាស៊ីណូ​ចំណុច​ផ្សារ​ដើម​ពុទ្រា​ថ្មី មាន​មនុ​ស្សបាន​ហៅ​ទិញ​នំ​បញ្ចុក រូបគាត់​ក៏បាន​រុញ​រទេះ អែប​ខាង ដើម្បី​លក់​នំ​បញ្ចុក ភ្លាមៗ​នោះ​ស្រាប់​តែមាន ក្រុម​សន្តិសុខ របស់​កាស៊ីណូ បួន​ប្រាំ​នាក់ មក​ស្រែក ឡូឡា​ប្រើ​ពាក្យសម្តី មិន​សមរម្យ ថែមទាំង​ដេញ​រូបគាត់ អោយចេញ​ជា​ប្រញាប់​ដោយ មិនអោយ​ឈប់ នៅ​កន្លែង​នោះឡើយ​។​
​    ​ស្ត្រី​ខាងលើ​បន្តថា គាត់​សុំ​ពេល​តែ​បន្តិច​ទេ សុំ​លក់​អោយគេ​បន្តិច​សិន   គឺ​គាត់​មិនបាន​លក់​នៅ ក្នុង​ទឹកដី​ខ្មែរ​នោះទេ គឺ​ឆ្លងដែន តាម​ច្រក​ប៉ោយប៉ែត ទៅ​លក់​នៅក្នុង​ផ្សារ​រ៉ុង​ក្លឿ ទឹកដី​ថៃ​ឯណោះ ។ ការ​អង្វរ ក របស់គាត់​មិនបាន​ល​ទ្ឋ​ផល​ទេ បែ​ជា​ត្រូវ​សន្តិសុខ ទាំងនោះ​ផ្ទុះ​កំហឹង ទៅវិញ ហើយ​បាន​ប្រើ កំលាំងបាយ រុញ​រទេះ​នំ​បញ្ចុក​របស់គាត់ ទីង​ណាត់​ទីង​ណែ​ង ធ្វើអោយ​ទឹក​សំឡ នំ​បញ្ចុក​របស់គាត់ ក្រ​ពប់ អស់​គ្មាន​សល់ ព្រមទាំង​គំរាម កំហែង​ចង់​វាយដំ រូបគាត់​ទៀតផង​។​
​    ​ក្រោយពី​កើតហេតុ​ស្ត្រី​ក្រី​ក្រលក់​នំ​បញ្ចុក កើត​ទុក​មិន​សុខចិត្ត បានមក​ស្រែក​ទ្រហោ យំ​ប្រាប់ ក្រុមអ្នកកាសែត និង​ប្រជាពលរដ្ឋ​អោយជួយ​រក​យុត្តិធម៌​ដល់​រូបគាត់​ផង ពីព្រោះ រូបគាត់​ជា​ជនក្រីក្រ រក​ព្រឹក ខ្វះ​ល្ងាច​ហេតុអ្វី​បានជា​មក​ធ្វើបាប​គាត់​បែបនេះ គ្រាន់តែ​ដើរ​លក់​នំ​បញ្ចុក​ឆ្លងកាត់​ប៉ុណ្ណោះ​អី ក៏​អាក្រក់​ម្លេះ សូម្បី​គាត់​ទៅ​លក់ ក្នុង​ទឹកដី​ថៃ ក៏​គេ​មិនដែល​វាយ​ធ្វើបាប​គាត់​ដូច្នេះ​ដែរ ហេតុអ្វី​ខ្មែរ​ដូចគ្នា​សោះ សាហាវឃោរឃៅ ជាង​ពួក​ខ្មែរក្រហម​ទៅទៀត​។​
​    ​ដោយ​ឃើញ​សភាព​មិន​ស្រួល ពីព្រោះ​ស្ត្រី​អ្នកលក់​នំ​បញ្ចុក​នោះបាន​ស្រែក​ទ្រហោយំ​ត្អូញ ជាច្រើន ម៉ោង​មិន​ព្រម​ឈប់ និង​ផ្អើល​ដល់​មហាជន យ៉ាងច្រើន​កុះ​កមក​ចោមរោម​ស្តាប់ និង​សំដែង​នូវ​ក្តី​អាណិត អាសូរ​នោះ​គ្រប់ៗ​គ្នា បណ្តាលអោយ ក្រុម​សន្តិសុខ មានការ​ភ័យខ្លាច និង​ទង្វើ​ខុសឆ្គង​របស់ខ្លួនក៌​បានចេញលុយ​មួយចំនួនសង​ថ្លៃ​ខូចខាត ទៅអោយ​ស្ត្រី ខាងលើ​ដើម្បី​បញ្ចប់រឿង​៕

ដោយ​៖ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya