ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » តុលាការ​ក្រុងឡាអេ ​បានផ្តល់​យុត្តិធម៌​ដល់​កម្ពុជា​ ​

តុលាការ​ក្រុងឡាអេ ​បានផ្តល់​យុត្តិធម៌​ដល់​កម្ពុជា​ ​

តុលាការ​យុត្តិធម៌​អន្តរជាតិ​នាទី​ក្រុងឡាអេ​ប្រកាស​កាលពី​រសៀល​ថ្ងៃទី​១១​ខែវិច្ឆិកា (​គឺ​ម៉ោង​៤​និង​៣០​នាទី​នៅ​កម្ពុជា​) ម្សិលមិញ​នេះ ថា តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា​។​
តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ បានសម្រេច​ថា ប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ គឺ​ស្ថិតនៅក្នុង​អធិបតេយ្យ​របស់​កម្ពុជា ហើយ​ថា កងទ័ព​ថៃ មាន​កាតព្វកិច្ច​ត្រូវ​ដកទ័ព​ចេញពី​តំបន់​នៅ​ជុំវិញ​នោះ​។​
​តុលាការ​យុត្តិធម៌​អន្តរជាតិ ក៏បាន​សម្រេច​ថា ឲ្យ​ប្រទេស​កម្ពុជា និង​ថៃ សហការ​រួមគ្នា​។​
​តុលាការ បានសម្រេច​បែបនេះ បន្ទាប់ពី​ខ្លួន​បាន​ទទួលយក​សំណើ​កម្ពុជា ដើម្បី​ធ្វើការ​បកស្រាយ​សាលក្រម​កាលពី​ឆ្នាំ​១៩៦២​។
បន្ទាប់ពី​បានឮ​សេចក្តីប្រកាស​នេះ ប្រជាជន​កម្ពុជា​ទាំងមូល​បាន​សាទរ​ជា​អនេក ចំពោះ​តុលា​ការដែល​បាន ផ្តល់​យុត្តិធម៌​ដ៏​ត្រឹមត្រូវ​បំផុត​ដល់​កម្ពុជា​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya