ភ្នំពេញ ៖ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្ទះជួល បន្ទប់លេខ៣ ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នាយ នគរបាលប៉ុស្តិ៍រដ្ឋបាលជើងឯក លោក ឃួន យ៉ាណូ បានប្រាប់ឲ្យដឹងថា ក្រោយពី បានទទួលបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូថា ខ្លួនត្រូវបានគេឆបោកម៉ូតូយកទៅបាត់១ថ្ងៃហើយ ពេលនេះជនសង្ស័យបានត្រឡប់មកផ្ទះវិញ ភ្លាមៗនោះលោកក៏បានដឹកនាំកម្លាំងទៅឃាត់ខ្លួនបានម្នាក់មាន ឈ្មោះ ប្រាក់ ច័ន្ទរស្មី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត ស្នាក់នៅផ្ទះជួលបន្ទប់លេខ៣ ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ សៅ លិញ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលភូមិខ្វាកើត សង្កាត់-ខណ្ឌដង្កោរាជធានីភ្នំពេញ រត់គេចខ្លួនបាត់ ៕
» ព័ត៌មានជាតិ » ប៉ូលិស ឃាត់ខ្លួនជនសង្ស័យម្នាក់យកម៉ូតូមិត្តភក្តិទីបញ្ចាំ