ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » អាជីវករ​ផ្សារ​អូឡាំពិក​ឈ្លោះ​វាយ​គ្នា ​ព្រោះតែ​រឿង​ដណ្តើម​ម៉ូយ​ ​

អាជីវករ​ផ្សារ​អូឡាំពិក​ឈ្លោះ​វាយ​គ្នា ​ព្រោះតែ​រឿង​ដណ្តើម​ម៉ូយ​ ​

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​យ៉ាង​កក្រើក​ពេញ​ផ្សារ​អូឡាំពិក ដោយ​សរ​តែ​ក្រុមអាជីវករ​២​ក្រុម​ដែលជា​មូ​យ​លក់​ខោអាវ​នៅ​ជិតគ្នា បាន​ឈ្លោះប្រកែក​នឹង​វាយតប់​គ្នា បណ្តាល​ឲ្យ​ដាច់​សាច់​មុខ ឈាម​ហូរ​រហាម​រៀងៗ​ខ្លួន កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ ២០១៣ ស្ថិតនៅក្នុង​ផ្សារ​អូឡាំពិក តូប​លេខ ៤៧៥ នឹង ៤៧៦ ជាន់​ទី​៣ សង្កាត់​អូឡាំពិក ខណ្ឌចំការមន ។​
​យោងតាម​ប្រភព​ព័​ត៍​មាន​ពី​អាជីវករ​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ បាន​ឲ្យ​ដឹងថា កន្លងមក​ភាគី​ទាំង​២​តែងតែ​ឈ្លោះប្រកែក​គ្នា និយាយ​ឌឺដង​ដាក់គ្នា​ស្ទើរ​រាល់ថ្ងៃ ព្រោះតែ​រឿង​ដណ្តើម​ម៉ូយ​ទិញ​ខោអាវ​នៅក្នុង​ផ្សារ​អូឡាំពិក រហូតមកដល់​ម៉ោង​កើតហេតុ ស្រាប់តែ​ភាគី​ម្ខាង​ដែល​លក់ដូរ​នៅ​ជា​ន់ទី​២ បាន​យក​ឥ​វ៉ាន់់​ទៅ​លក់​នៅ​ជាន់​ទី​៣ ខណៈនោះ​ភាគី​ទៀត​ម្ខាង​កំពុង​ផឹកស៊ី​នៅក្នុង​តូប ក៏បាន​និយាយ​ពាក្យ​ឌឺដង​ដាក់​ភាគី​យក​ឥ​វ៉ាន់​មក​លក់ ធ្វើ​ឲ្យ​ភាគី​ទាំង​២ ផ្ទុះ​កំហឹង​វាយ​គ្នា​យ៉ាង​អនាធិបតេយ្យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ន្តិ​សុខ​ផ្សារ ចុះ​ទៅមក​អន្តរាគមន៍ នឹង​ហៅ​ភាគី​ទាំង​២​មក​សម្របសម្រួល​គ្នា​នៅ​ទី​ស្នា​ក់នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​អូឡាំពិក​។​
​សមត្ថកិច្ច​មូល​ដ្នា​ន នៅ​មិនទាន់​បញ្ជាក់បាន​នៅ ឡើយ​ទេ មិនដឹង​ដោះស្រាយ​តាមរបៀប​ណា​ទេ ដោយសារ​ភាគី​ទាំងសងខាង​ជជែក​គ្នា​យកតែ​ត្រូវ​រៀងខ្លួន ដូច្នេះ​កំពុងស្ថិត​ក្នុងការ​សួរចម្លើយ​ទាំង​២​ភាគី​។ ករណីនេះ​ភាគី​ទាំង​២ សមត្ថកិច្ច​មិនអាច​បញ្ជាក់​ពី​អត្តសញ្ញាណ​បាន​នោះទេ ៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya