ក្រចេះ៖ សមត្តកិច្ចចំរុះខេត្តក្រចេះក្នុងមួយថ្ងៃបង្ក្រាបបានឡានដឹកឈើប្រណីតចំនួនពីរគ្រឿងនៅកន្លែងផ្សេងៗគ្នាតែចាប់ម្ចាស់មិនបានទេ ទោះបីជាស្គាល់មុខ ស្គាល់ឈ្មោះក៏ដោយ។ កាលពីថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ ២០១៣នៅលើកំណាត់ផ្លូវជាតិលេខ៧ត្រង់ចំណុចឃ្លៃទទឹង ភូមិសង្គម ឃុំ សណ្តាន់ ស្រុកសំបូរ កំលាំងល្បាតមេព្រៃ និងប៉ូលិស
សេដ្ឋកិច្ចក្រសួងបាន ធ្វើការព័ទ្ធសា្ទក់ចាប់បានរថយន្តកាមរីហើមពណ៌ខ្មៅគ្មានស្លាក់លេខមួយគ្រឿង ដឹកឈើពេញ ក្រោយពីប្រដេញកៀកជាប់នោះ ម្ចាស់រថយន្តដឹកឈើបានរត់ចោលរថយន្តបាត់ នៅសល់តែឈើនិងរថយន្តត្រូវកំលាំងជំនាញ រដ្ឋបាលព្រៃឈើគឺ លោក ផេងលួង នាយរងសង្កាត់សណា្តន់ និងលោក ហុកម៉ាប់ ប៉ូលិសសេដ្ឋកិច្ចក្រសួងប្រចាំការនៅចំណុចសណ្តាន់បាននាំយក រថយន្តដឹកឈើនោះមករក្សាទុកនៅថ្នាលបណ្តុះកូនឈើខ្សា។ លោក ផេង លួង នាយរងសង្កាត់បានប្រាប់អោយដឹងថា ឈើទាំងអស់នោះ មានចំនួន៤៦ដុំស្មើនឹង១,០៦១ម៉ែត្រគូប ។ ចំណែកនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹមស្នួល កំលាំងចំរុះចាប់បានរថយន្តដឹកឈើមួយគ្រឿងទៀត
ប្រភេទរថយន្តទោពេជ្រ គ្មានស្លាកលេខ ដោយមានផ្ទុកឈើធ្នង់ និងនាងនួនពេញ។ លោក ទេព សុគុណពិដោល នាយសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម។ បានប្រាប់អោយដឹង ថា ទាំងឈើនិងរថយន្តបច្ចុប្បន្នត្រូវបានរក្សាទុកនៅសង្កាត់ឃ្សឹម។ ឈើទាំងអស់មាន ចំនួនជាង១០០ដុំស្មើជាង៣ម៉ែត្រគូប តែម្ចាស់រថយន្តគេចខ្លួនបាត់៕
» Breaking News, ព័ត៌មានជាតិ » ចាប់បានឡានដឹកឈើ២គ្រឿងតែចាប់មនុស្សមិនបាន