ខេត្តកណ្តាល៖ យុវសិស្សថ្នាក់ទី១២ ចំនួន០២នាក់ រៀននៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ស្ថិតនៅក្រុងតាខ្មៅ ត្រូវរថយន្តកូរ៉េចំណុះ២តោនកន្លះ បើកបុកកិនអូសបណ្តាលឲ្យធ្លាយខួរ បែកថ្លើមស្លាប់ភាមៗគួរឲ្យរន្ឋត់នៅលើទ្រូងផ្លូវ ។
ហេតុការណ៍ក៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅម៉ោង២និង២០នាទីរសៀលថ្ងៃទី១១ វិច្ឆិកា ២០១៣ នៅលើផ្លូវលេខ១០៧ មុខវិទ្យាល័យ ហ៊ុន សែន សេរីភាព ។
សមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានថា យុវសិស្សប្រុសស្រីទាំងពីរនាក់ដែលស្លាប់នោះ ដើរឆ្លងថ្នល់ ឬ យ៉ាងណានោះ នៅឡើយទេ ប៉ុន្តែសាក្សីខ្លះនិយាយថា យុវសិស្សទាំងពីរនាក់ដើរលើចិញ្ចើមផ្លូវ ហើយរថយន្តបង្កបានគេចពីរថយន្តផ្សេងមួយទៀត ក៏បុកពួកគេតែម្តង ។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ ។ ជនរងគ្រោះទាំងពីរនាក់ ម្នាក់ឈ្មោះ ហ៊ុន សៀកលាង ភេទប្រុស និង ឈ្មោះ ពៅ ធីតា ភេទស្រី អ្នកទាំងពីររស់នៅឃុំស្វាយរលំ ស្រុកស្អាង ។ សាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន រីឯរថយន្តបង្កត្រូវយកទៅរក្សាទុក ៕ ដោយ៖ ដាំ ជា
» Breaking News, ព័ត៌មានជាតិ » សិស្សវិទ្យាល័យ ហ៊ុន សែន សេរីភាព ពីរនាក់ ត្រូវរថយន្តកិនស្លាប់