ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» Breaking News, ព័ត៌មានជាតិ » ក្មេងប្រុស​អាយុ​ជាង​១​ខួប ត្រូវ​ឃាតករ​កាប់​ចិញ្ច្រាំ និង​ចាប់​បោក​នឹង​សសរផ្ទះ​ស្លាប់​ ​

ក្មេងប្រុស​អាយុ​ជាង​១​ខួប ត្រូវ​ឃាតករ​កាប់​ចិញ្ច្រាំ និង​ចាប់​បោក​នឹង​សសរផ្ទះ​ស្លាប់​ ​

បន្ទាយមានជ័យ​៖ មានរឿង​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​កើត​ទៅលើ​ក្រុមគ្រួសារ​ក្រីក្រ នៅឯ​ជាយ​ប្រទេស​ប៉ែក​ខាងលិច គឺ ឪពុកម្តាយ​បាន​ទុក​កូនប្រុស អាយុ​ទើបតែ​១​ខួប​ផ្ញើ​ឲ្យ​បងស្រី​បង្កើត​មើលថែ ហើយ​ពួកគាត់​ទាំង​២​នាក់​ទៅ ស៊ីឈ្នួល​គេ​នៅ​ស្រុកថៃ ខណៈនោះ​ស្រាប់តែ​លេចមុខ​ជន​វិកលចរិត​ម្នាក់​ចាប់​កូនប្រុស​កាប់​ចិញ្ច្រាំ​ឡើង​សុសសាច់ រួច​ក៏​បោក
​ទៅនឹង​សសរផ្ទះ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​បំផុត រីឯ​ឃាតករ​អង្គុយ​សើច​ធ្វើ​ព្រងើយ រួច​ក៏ត្រូវ​សមត្ថកិច្ច​ចុះទៅ​ចាប់ខ្លួន​តែម្តង​។​
​កំលាំង​នគរបាល ស្រុក​ព្រះនេត្រព្រះ បាន​ចាប់ខ្លួន​ជន​វិកលចរិត​ម្នាក់ ដែល​បានសំលាប់​កុមារ​អាយុ ១​ខួប​ដោយ​កាប់​ចិញ្ច្រាំ ហើយ​ចាប់ជើង​បោក​ទៅនឹង​សសរផ្ទះ រួចហើយ​កាប់​ទៅលើ​ស្ត្រី​ចំណាស់ ជា​អ្នក​មើលថែ​កុមារ​រងគ្រោះ បណ្តាល​ឲ្យ​របួសធ្ងន់​ថែមទៀត ។ ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១០​វិច្ឆិកា ២០១៣ នៅ​ភូមិ​គោក​លន់ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
​លោក​វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ បាន​ប្រាប់ថា ជនសង្ស័យ​ជា​ឃាតករ​ឈ្មោះ មឹង សេង ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​គោក​លន់ ឃុំ​ជប់​វ៉ា​រី​ស្រុក​ព្រះនេត្រព្រះ ។
​កុមារ​រងគ្រោះ​ឈ្មោះ ណា​ង យុទ្ធ អាយុ​ជាង​១​ឆ្នាំ ។ ចំណែក​ស្ត្រី​វ័យ​ចំណាស់​ដែល​របួស​ក្បាល​ធ្ងន់ ឈ្មោះ​ស្រឹម សាន អាយុ​៤៥​ឆ្នាំ ត្រូវជា​ម្តាយធំ​ជនដៃដល់​ដែល​រស់នៅ​ជិតគ្នា ។ បើតាម​ប្រភពព័ត៌មាន បានបញ្ជាក់​ឲ្យ​ដឹងថា ក្មេងប្រុស​ដែល​ត្រូវ​ឃាតករ​វិកលចរិត​សំលាប់​គឺ​ត្រូវបាន​ឱ​ពុក​ម្តាយ​ទុកអោយ​អ៊ំ​ស្រី្ត​រងគ្រោះ​មើលថែ ហើយ​ពួកគេ​ទៅធ្វើ​ការ​នៅ​ស្រុកថៃ​៕ សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya