ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពកាប់បំផ្លាញ នឹងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ក្នុងតំបន់ភូមិសាស្ត្រនៃស្រុកពីក្នុងខេត្តព្រះវិហារ កក្រើកឡើងវិញ ក្រោយស្ងប់ស្ងាត់១ចំអិនកំពិស​  ||     ភ្ញាក់ផ្អើល! លោកវ៉ាន់ក្ដេ ប្រធានស្នាក់ការគយ និងរដ្ឋាករច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ បានឃុបឃិតជាមួយក្រុមហ៊ុនS2V (ឆាយណា) នាំសត្វមាន់ងាប់ ដែលជាប្រភពមេរោគជិត២តោន មកពីប្រទេសថៃ ( កំពុងតែព្រួយបារម្ភជំងឺCOVID19)​  ||     ភ្ញាក់ផ្អើល! ព្រៃលិចទឹកនៅឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ កំពុងរងការទន្ទ្រាន កាន់កាប់យ៉ាងមហន្តរាយ នៅកំពង់ឆ្នាំង​  ||     ភ្ញាក់ផ្អើល! គយខេត្តសៀមរាប បើកឡានប្រដេញកាក់យកលុយ..អូសឡានដឹកទំនិញមួយគ្រឿង យកទៅស្នាក់ការ រួចក្រឡាប់គ្មានអ្នកណាហ៊ានក្អក​  ||     មេឈ្មួញ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ នៅតែមានឥទ្ធិពលធំធេងក្នុងការបំផ្លាញព្រៃឈើ នៅខេត្តរតនគិរី យ៉ាងមហន្តរាយ​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់ ឃាតក​សម្លាប់​បុរស​ម្នាក់ ក្នុង​បន្ទប់​ផ្ទះសំណាក់ សំណាង​ណាស់ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ឃាត់ខ្លួន​បាន​ហើយ

ស្ត្រី​ម្នាក់ ឃាតក​សម្លាប់​បុរស​ម្នាក់ ក្នុង​បន្ទប់​ផ្ទះសំណាក់ សំណាង​ណាស់ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ឃាត់ខ្លួន​បាន​ហើយ

កណ្តាល៖  កាលពី​ល្ងាច​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវ​មនុស្ស​ស្រី​ចាក់ ជាង១១កាំបិត ប្លន់​យក​ម៉ូតូ​មួយគ្រឿង ជិះ​គេចខ្លួនបាត់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​ម៉ោង១៨ជាង ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅ​បន្ទប់​ផ្ទះសំណាក់ យីហោ សំណាង​ណាស់ ក្នុងភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាម ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

បើ​យោងតាម​អត្តសញ្ញាណប័ណ្ណ ជនរងគ្រោះ​ឈ្មោះ នួន សុភាព ហៅ នួន ភាព ភេទ​ប្រុស អាយុ៥៨ឆ្នាំ មានមុខ​របរ ជា​ថៅកែ​ម៉ាស្សា និង​ជា​អ្នកសារព័ត៌មាន សំឡេង​ប្រជាជន ស្នាក់​ភូមិ​ស្រែអំពិល សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ម៉ូតូ​ដែល​បាត់បង់ ម៉ាក​សេ១២៥ពណ៌​ខ្មៅ សេរី២០១៧ មិន​ចាំ​ស្លាក​លេខ ។

មុនពេល​កើតហេតុ ម៉ោងជាង១២យប់ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ឌុប​ស្រី​ម្នាក់ ចូល​ជួល​បន្ទប់​លេខ១១ ជួល​ដេក​ជាមួយ​ស្រី​នោះ លុះដល់​ម៉ោង១៣ជាង បាន​គេ​នោះ​ចេញមក​ខាងក្រៅ រួច​អង្គុយ​លើ​ម៉ូតូ​របស់​ជនរងគ្រោះ រួច​និយាយ​ទូរស័ព្ទ មិនដឹង​និយាយ​ទៅរក​អ្នកណា​នោះទេ តែ​លឺ​និយាយថា ឯង​មិន​ស្គាល់​កន្លែង​ហ្នឹង​ទេ​ឬ អញ្ចឹង​អញ​ទៅយក រួច​ក៏​ចេញទៅ​បាត់ លុះ​មិនឃើញ​ត្រឡប់មកវិញ ម៉ោង​កើតហេតុ អ្នក​មើលថែ ផ្ទះ​មានការ​សង្ស័យ ក៏​ទៅ​មើលឃើញ​ទ្វារ​បន្ទប់រ​ហើប រួច​ឃើញ​បន្ទប់រ​ញេ​រ​ញ៉ៃ ហើយ​បានឃើញ​បុរស​រូបនោះ ដេកស្លាប់​នៅក្បែរ​គ្រែ រួច​បាន​រត់​ទៅប្តឹង​នគរបាល ឲ្យ​ចុះមក​ពិនិត្យ សាកសព ។

បច្ចុប្បន្ន​នគរបាល កំពុងធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង បន្ត​នីតិវិធី​ច្បាប់៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya