ពោធិ៍សាត់៖ កាលពីវេលាម៉ោង ៨ ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ជនរងគ្រោះដែលចង កធ្វើអត្តឃាដ នោះមានឈ្មោះ តែម សុខឿន ភេទ ប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ម្តាយ ជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនថ្ងៃកើតហេតុ កូនរបស់គាត់ បានឈ្លោះប្រកែកគ្នា ជាមួយបងប្អូនបង្កើត បន្ទាប់មកឪពុកក៏បានស្តីបន្ទោស បន្តិចបន្ទួចក៏ជនរង គ្រោះជាកូននោះ បានដើរ បាត់ពីផ្ទះ តាំងពីម៉ោង១២ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ ក្រោយមកក្រុមគ្រួសារ ជនរងគ្រោះក៏បាន ដើររកមិនឃើញ រហូតដល់ព្រឹកថ្ងៃទី ៩ ម្តាយក៏បានដើររកកូន របស់គាត់ទៀតក៏ ស្រាប់តែប្រទះឃើញ ស្លាប់ចងក នឹងខ្សែអង្រឹងនិងដើមកំពូលបាយ នៅទល់មុខផ្ទះក្នុងចំការ មួយចម្ងាយ២០០ម៉ែត្រតែម្តង បន្ទាប់មកម្តាយជនរងគ្រោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ច ចុះទៅពិនិត្យតែម្តង ៕