ភ្នំពេញ ៖ កាលពីវេលាម៉ោង២រំលងអាធ្រាត្រ ចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុច ផ្ទះលខ៦៣E1 ផ្លូវ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នគរបាលខណ្ឌ ទួលគោកបានឲ្យដឹងថា ជនសង្ស័យ ហេង គីមហុង អាយុ២០ឆ្នាំ ស្នាក់នៅក្នុងបុរីកីឡា ខណ្ឌ៧មករា បានចូលលួចខោអាវប្រជាពលរដ្ឋចំនួន៣កំផ្លេរ ពីជនរងគ្រោះ ឈ្មោះ ស្ត្រី វង់ ដានី វ័យ៣៣ឆ្នាំ មានមុខរបរជាមន្ត្រីសាលាសង្កាត់ទឹកល្អក់ទី១។
បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ដើម្បីកសាង សំណុំបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធី ៕