ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ស្នងការរង​នគរបាល​ខេត្តតាកែវ ដោះលែង​ជនបង្ក​បើកឡាន​បុក​មនុស្ស​ស្លាប់​មិនឱ្យ​តុលា​ការដឹង ជា​ថ្នូរ​និង​ប្រាក់?​  ||     លោក ជាវ តា​យ អភិបាល​ខេត្តកំពត មើលមិនឃើញ ប្រធាន​មន្ទីរ​កសិកម្ម​និង​មេ​រដ្ឋបាល​ជលផល​ខេត្តកំពត ប្រមូល​លុយ​តាមរបៀប​ពុករលួយ?​  ||     លោក ខុម ដាក់​កុងត្រូលជជុះ​ចាំ​រាប់​ក្បាលជ្រូក​យកលុយ តាម​ច្រករបៀង​យិន​យ៉ា ហៅ​កំណប់​កែវ អាជ្ញាធរ​ឆ្លើយថា អត់​ដឹង​  ||     បែកធ្លាយ​មន្ត្រី​យោធា​ស័ក្ដិ៤កន្លះ​នៅ​អង្គភាព​គីមី​សាស្ត្រ ឈ្មោះ​សូ ឆ​ង បើក​បន​ល្បែង​ជល់​មាន់ បៀរ អាប៉ោង​យកលុយ​ជួយ​បក្ស កក្រើក​បក្ស​CPP ខេត្តកំពង់ឆ្នាំង ?​  ||     លោក អ៊ុយ វិត ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដី មានអំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង គ្មាន​អ្នកណា​ហ៊ាន​ក្អក ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង២នាក់ បង្ក​ហិង្សា​ដោយ​ចេតនា​ទៅលើ​ជនរងគ្រោះ

ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង២នាក់ បង្ក​ហិង្សា​ដោយ​ចេតនា​ទៅលើ​ជនរងគ្រោះ

(ភ្នំពេញ)៖ នៅ​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ ថា ក្រុម​ក្មេង​ទំនើង​មាន​គ្នា​ពីរ​នាក់ បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ ដោយ​ប្រើប្រាស់​ដាវ​កែច្នៃ​មួយ​ដើម នា​វេលា​ម៉ោង២៖០០នាទី ទាបភ្លឺ​ឈានចូល​ថ្ងៃទី១៩ បណ្តាល​ឲ្យ​រងរបួស​ក្បាល​ចំនួន៥ថ្នេរ ស្ថិតនៅ​ចំណុច​ក្រោយ​ផ្សារ​ជិន​ជូ​រី ផ្លូវ២០០៤ សង្កាត់​កា​កាប១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទី១៖ ឈ្មោះ ហេង ប៊ុន​ណា អាយុ១៨ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​លេខ​៦A ភូមិ​ព្រែក​អញ្ចាញ ឃុំ​ព្រែក​អញ្ចាញ ស្រុក មខ​កំពូល ខេត្តកណ្តាល, ទី២៖ ឈ្មោះ សំណាង ម៉ូ​រ៉ា​ឌី​ណុល អាយុ១៨ឆ្នាំ មុខរបរ​រត់​តុ​នៅ​ភោជនីយដ្ឋាន​ង៉​ន សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ ភូមិ​តា​ងួន សង្កាត់​កា​កាប១ ខណ្ឌ​ពោធិ​សែន​ជ័យ ជា​ជនដៃដល់​កាប់​លើ​ជនរងគ្រោះ។ វត្ថុតាង​ដកហូត​បានរួម​មាន៖ ទី១៖ ម៉ូតូ​ម៉ាក​ហុងដា​សេ១១០ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ ១BW-០៧៩៣, ទី២៖ ដាវ​កែច្នៃ ធ្វើ​ពី​ដែក​ប្រវែង០៥,២៤ ម៉ែត្រ។

ចំណែក​ជនរងគ្រោះ​ឈ្មោះ ផល សុធា អាយុ២៤ឆ្នាំ, មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ៣ ខ​ណ្ជ​ពោធិ​សែន​ជ័យ រងរបួស​ក្បាល ដេរ​ចំនួន៥ថ្នេរ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya