ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាព​បទល្មើស​នេសាទ​ប្រភេទ​អួន​អូស​ដោយ​ប្រើ​កម្លាំង​ម៉ាស៊ីន ទាញ​ម្ខាង​មួយគ្រឿង​កំពុងតែ​កើនឡើង​យ៉ាង​អនាធិបតេយ្យ នៅតាម​ដង​ទន្លេសាប ដោយ​ពុំមាន​ការបង្ក្រាប​  ||     ហេតុអ្វី​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ខេត្តក្រចេះ មិន​ខ្ចី​បង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ របស់ ហ៊ត់ ប៊ុន​គីម ?​  ||     លេចឮព័ត៌មានតិចៗ នំាគ្នាបើកភ្នែកធំៗចំាមើលណា អំពើពុករលួយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​បង្ក​អោយ​ឈ្មួញ​ជីក​និង​ឈូសឆាយដី​លិច​ទឹក​តំបន់២ ?​  ||     ធ្លាយ​វីដេអូ​នារី​បម្រើ​ការងារ​ក្នុង​ខារ៉ាអូខេ​កូ​ឡូ​សូ Colosso រាំ​ដោះអាវ​ល្វែងលើ​ជាមួយ លោក​ស័ក្តិ៤កន្លះ ហាក់ សុខ​គា នគរបាល​សេដ្ឋកិច្ច​ក្រសួង​ស័ក្តិ៤កន្លះ និង​ឧកញ៉ា​រកស៊ី​ឈើ​ល្បី​នៅ​មណ្ឌលគិរី​  ||     គយ​ចល័ត​កំពុង​រង់ចាំ​យកលុយ​ឡាន​កែច្នៃ​ដឹកឈើ៤គ្រឿង របស់​ឈ្មួញ ហ៊ត់ ប៊ុន​គីម ខ​ណះ​ត្រៀម​ចេញទៅ​វៀតណាម​តាម​ច្រករបៀង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង៤នាក់ កំពុង​សម្ងំ​ជក់​គ្រឿងញៀន

ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង៤នាក់ កំពុង​សម្ងំ​ជក់​គ្រឿងញៀន

ភ្នំពេញៈ  ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង៤នាក់ ដែល​កំពុង​សម្ងំ​ជក់​គ្រឿងញៀន នៅ​ចំណុច​ក្នុង​សាលារៀន​ទឹកល្អក់ សង្កាត់​ទឹកល្អក់​ទី៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទាំង៤នាក់ ១.ឈ្មោះ ជា ចិន្ដា ភេទ​ប្រុស អាយុ២២ឆ្នាំ។ ២.ឈ្មោះ រស់ ឈុន​លេង ភេទ​ប្រុស អាយុ១៨ឆ្នាំ។ ៣.ឈ្មោះ លឹម សុគា ភេទ​ប្រុស អាយុ ២៤ឆ្នាំ។ ៤ ឈ្មោះ ចាង យា​ណូ ភេទ​ប្រុស អាយុ២២ឆ្នាំ។

ពួកគេ​ទាំង៤នាក់ យកមក​សួរនាំ​រួចមក ពួកគេ​បាន​សារភាពថា ស្គាល់​ទីតាំង​ជន​ដែល​លក់​គ្រឿងញៀន​ឲ្យ​ពួកគេ ទើប​ក្នុង​ថ្ងៃ​ដដែល កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​បាន២នាក់ បន្ថែមទៀត ដែលជា​អ្នក​ចែកចាយ​គ្រឿងញៀន ១.ឈ្មោះ សេង ពៅ ហៅ អា​គក ភេទ​ប្រុស អាយុ ៣៤ឆ្នាំ។ ២ ឈ្មោះ សេង ចិ​ត្រា ភេទ​ប្រុស អាយុ១៤ឆ្នាំ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៦នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សួរចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya