ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អាណាចក្រ​ត្បូងឃ្មុំ ងំ​ទៅដោយ​សំបុក​បទល្មើស និង​បន​ល្បែងស៊ីសង ពិសេស​ល្បែងភ្នាល់​ជល់​មាន់​  ||     ល្បី​មេ​គយ​ខេត្តកោះកុង លោក សំ កុសល ប្រព្រឹត្ត​អំពើពុករលួយ?​  ||     ធ្លាយ​រឿង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង(ធីប)មន្ត្រីចាស់ៗដូច​សន្លឹក​បៀរ​ដាក់​មន្ត្រីថ្មីៗដែលជា​ខ្សែ​និង​បក្សពួក​កាន់​កន្លែង​ខ្លាញ់ ?​  ||     ភាពអនាធិបតេយ្យ​នៃ​ការកាប់​ទន្ទ្រាន​និង​ឈូសឆាយដី​គំរប​ព្រ​លិច​ទឹកជា​រៀងរាល់ថ្ងៃ​ដោយ​មិន​ញញើត​ដៃ ប្រហែលជា​មានច្បាប់​ធ្លាក់​ពីលើ​មេឃ​ហើយ​មើលទៅ​  ||     ឈ្មួញ​ដុះ​ស្លែ​ប្រចាំ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ឈ្មោះ ប្រុស បាន​អះអាងថា មានការ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ពី​ថ្នាក់ ស្រុក រហូតដល់​ថ្នាក់​ខេត្ត ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ទើប​ចេញពី​ពន្ធនាគារ និង​បក្ខពួក​ម្នាក់

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ទើប​ចេញពី​ពន្ធនាគារ និង​បក្ខពួក​ម្នាក់

(កណ្តាល)៖ នៅ​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ ឲ្យ​ដឹងថា ហេតុការណ៍​នេះ បានកើត​ឡើង​នា​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ម្សិលមិញ នៅ​ចំណុច​ភូមិ​ក្បាលដំរី​លើ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល។ ជនសង្ស័យ​មានឈ្មោះ ហេង សោភា អាយុ២៥ឆ្នាំ មាន​ទីលំនៅ ភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​មិន​ពិត​ប្រា​ដក។ ចំណែក​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ រ័ត្ន ផាត់​យុទ្ធ អាយុ១៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​កសិករ។

មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​កោះធំ បាន​ដើរ​ចល័ត​ល្បាត នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​គ្រប់គ្រង ដើម្បី​ការពារ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ លុះ​ល្បា​ត់​មកដល់​កន្លែងកើតហេតុ ក៏បាន​ជួប​មុខសញ្ញា​សង្ស័យ​ទាំង២នាក់។ វត្ថុតាង​ដកហូត​បាន​មាន​ថ្នាំញៀន (ម៉ា​ទឹកកក) ចំនួន៤កញ្ចប់​តូច, កាំភ្លើង​កែច្នៃ​ខុសច្បាប់​មួយ​ដើម ដោយមាន​គ្រាប់កង់​មួយចំនួន​ផងដែរ។

ក្រោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង២នាក់ នាំយក​សាកសួរ​គេ​បាន​សារភាពថា ថ្នាំញៀន​ចំនួន៤កញ្ចប់​តូច​ខាងលើនេះ ពិតជា​របស់​ពួកខ្លួន ប្រាកដ​មែន ដោយ​ពួកខ្លួន បាន​ចូល លុយ​គ្នា​ទិញ​មកពី​ក្រុងភ្នំពេញ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ រួមជាមួយ​ភស្តុតាង ត្រូវ​កម្លាំង​នគរ​ស្រុក​ស្អាង កំពុង​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅពេល​ក្រោយ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya