ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អាណាចក្រ​ត្បូងឃ្មុំ ងំ​ទៅដោយ​សំបុក​បទល្មើស និង​បន​ល្បែងស៊ីសង ពិសេស​ល្បែងភ្នាល់​ជល់​មាន់​  ||     ល្បី​មេ​គយ​ខេត្តកោះកុង លោក សំ កុសល ប្រព្រឹត្ត​អំពើពុករលួយ?​  ||     ធ្លាយ​រឿង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង(ធីប)មន្ត្រីចាស់ៗដូច​សន្លឹក​បៀរ​ដាក់​មន្ត្រីថ្មីៗដែលជា​ខ្សែ​និង​បក្សពួក​កាន់​កន្លែង​ខ្លាញ់ ?​  ||     ភាពអនាធិបតេយ្យ​នៃ​ការកាប់​ទន្ទ្រាន​និង​ឈូសឆាយដី​គំរប​ព្រ​លិច​ទឹកជា​រៀងរាល់ថ្ងៃ​ដោយ​មិន​ញញើត​ដៃ ប្រហែលជា​មានច្បាប់​ធ្លាក់​ពីលើ​មេឃ​ហើយ​មើលទៅ​  ||     ឈ្មួញ​ដុះ​ស្លែ​ប្រចាំ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ឈ្មោះ ប្រុស បាន​អះអាងថា មានការ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ពី​ថ្នាក់ ស្រុក រហូតដល់​ថ្នាក់​ខេត្ត ?​  ||   

» ព័ត៌មានជាតិ » បុរស​ល្មោភកាម ចាប់​ក្មេងស្រី​ម្នាក់ រំលោភ​មិន​សម្រេច​រួច​ចាក់​សម្លាប់ចោល និង​បន្តទៅ​ចាក់​អ្នក​ចូល​មកជួយ​ក្មេងស្រី រួមទាំង​គូ​ដណ្តឹង និង​ខ្លួនឯង បណ្តាល​ឲ្យ​របួសធ្ងន់​សរុប៤នាក់

បុរស​ល្មោភកាម ចាប់​ក្មេងស្រី​ម្នាក់ រំលោភ​មិន​សម្រេច​រួច​ចាក់​សម្លាប់ចោល និង​បន្តទៅ​ចាក់​អ្នក​ចូល​មកជួយ​ក្មេងស្រី រួមទាំង​គូ​ដណ្តឹង និង​ខ្លួនឯង បណ្តាល​ឲ្យ​របួសធ្ងន់​សរុប៤នាក់

(ពោធិ៍សាត់)៖ នៅ​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ​ថា ករណី​មនុស្ស ឃាត​ដ៏​សាហាវ​ព្រៃ​ផ្សែ​នេះ បណ្តាល​ឲ្យ​កុមារី​ម្នាក់​ស្លាប់ និង​ប្រុស​ស្រី៤នាក់​ផ្សេងទៀត​របួសធ្ងន់​នេះ កើតឡើង នា​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ម្សិលមិញ នៅ​ភូមិ​ក្សេត្រ​បូរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ់ ខេត្តពោធិ៍សាត់។

ពិតជា​សាហាវឃោរឃៅ​ខ្លាំងណាស់! បុរស​ល្មោភ​ម្នាក់​ឃើញ​ក្មេងស្រី​អាយុ១៣ឆ្នាំ ចេញពី​រៀន​តាមផ្លូវ​ស្ងាត់ ក៏​ស្ទុះ​ទៅ​ចាប់​ប៉ុនប៉ង​រំលា​ភ ប៉ុន្តែ​មិនបាន​សម្រេច​ទេ​ដោយសារ​ក្មេងស្រី​រងគ្រោះ បាន​ស្រែក​ឲ្យ​គេ​ជួយ ក៏ត្រូវ​ជនល្មើស​នោះ ទាញ​កូនកាំបិត ចាក់​សម្លាប់​ក្មេងស្រី​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ។

មិន​ត្រឹមតែ​ចាក់​សម្លាប់​ក្មេងស្រី​នោះទេ ជន​ល្មោភកាម​រូបនេះ បាន​ចាក់​បុរស២នាក់ ដែល​ចូល​មកជួយ​ក្មេងស្រី​រងគ្រោះ ផងដែរ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់។ បន្ទាប់ពី​ចាក់​ឲ្យ​បុរស២នាក់​នោះ​របួសធ្ងន់​ហើយ ជនល្មើស​បាន​រត់គេច​ខ្លួន ទៅកាន់​ផ្ទះ​ស្ត្រី​ជា គូ​ដណ្តឹង របស់គេ រួច​យក​កាំបិត​ចាក់​ស្ត្រី​ជា​គូ​ដណ្តឹង​របស់ខ្លួន​ប៉ង​សម្លាប់ រួច​កាច់​ខ្លួនឯង​ផងដែរ។

ជនល្មើស​មានឈ្មោះ ង៉ុ​យ អ៊ី ភេទ​ប្រុស អាយុ២២ឆ្នាំ។ ចំណែក​កុមារី​រងគ្រោះ​មាន ឈ្មោះ យឿន យាំ អាយុ១៣ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី៤  និង​ស្ត្រី​ជា​គូ​ដណ្តឹង​របស់​ជនល្មើស​មានឈ្មោះ ឌី​ន ដេ អាយុ១៨ឆ្នាំ។

ដោយឡែក​បុរស២នាក់ ដែល​ចូល​ជួយ​ក្មេងស្រី​រងគ្រោះ ហើយ​ត្រូវ​ជនល្មើស​ចាក់​ឲ្យ​រងរបួស​មិនត្រូវ​បាន សមត្ថកិច្ច​បញ្ជាក់ អត្តសញ្ញាណ​ឡើយ ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya