ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ប្រសិទ្ធិភាព​សោះ សម្រាប់​មន្ត្រីក្រោមឱវាទ​ក្នុងស្រុក​កំពង់លែង​  ||     ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​កំពង់ បណ្តោយ​ឲ្យ លោក ផាន់ ផល្លា ប្រធាន​សហគមន៍ ភូមិ កោះ​តា​ម៉ូ​វ ឃុបឃិត​គ្នា​លក់​ដែន​ឡូត៍​អភិរក្ស​ត្រី​មេ​ពូជ​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     ប្រតិកម្ម​ខ្លាំង! ប៉ូលិស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ចាប់ជំរិត​ទារប្រាក់​ចំនួន១,០០០ដុល្លា​បានសម្រេច ជា​ថ្នូរ​ដោះលែង​ជនសង្ស័យ នៅ​ភ្នំពេញ​  ||   

» ព័ត៌មានជាតិ » បុរស​ចំណាស់​ម្នាក់ សម្រេចចិត្ត​ធ្វើអត្តឃាត​ចង.ក សម្លាប់ខ្លួន

បុរស​ចំណាស់​ម្នាក់ សម្រេចចិត្ត​ធ្វើអត្តឃាត​ចង.ក សម្លាប់ខ្លួន

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​ប្រទះឃើញ​សព បុរស​ចំណាស់​ម្នាក់​មាន​ជម្ងឺ​ប្រចាំកាយ និង​ញៀន​ស្រា​រាល់ថ្ងៃ បានសម្រេច​ធ្វើអត្តឃាត​ចង.ក សម្លាប់ខ្លួន នៅ​ចំណុច​អូរ​ឈើទាល ភូមិ​កាំ​ង​ដីស សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ។

សព​បុរសរងគ្រោះ​មានឈ្មោះ ទឹម វន ភេទ​ប្រុស អាយុ ៦៣ឆ្នាំ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ កម្លាំង​ការិយាល័យ​បច្ចេកទេស សហ​ករ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងត្រែង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ចុះ​ដល់​កន្លែងកើតហេតុ​បានធ្វើការ​ត្រួតពិនិត្យ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព គឺ​ពិតជា​ស្លាប់​ដោយ​ធ្វើអត្តឃាត​ចង.ក សម្លាប់ខ្លួន​ប្រាកដ​មែន ។

មូលហេតុ កាល​នៅរស់​សាកសព​ជា​មនុ​ស្សញៀន​ស្រា ហើយ​មាន​ជំងឺ​ប្រចាំកាយ ។ ក្រោយពី​ពិនិត្យ​រួច បានប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុមគ្រួសារ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya