ប៉ៃលិន ៖ ស្ដ្រីវ័យក្មេងដែលចុះចោលប្ដីនេះឈ្មោះ អ៊ុន ស្រីចិន អាយុ២១ឆ្នាំ ម្ដាយឈ្មោះ អ៊ួន សុឃី អាយុ ៤៧ឆ្នាំ ជាកម្មករ មានស្រុកកំណើតនៅភូមិត្រពាំងកកោះ ឃុំដូនយ៉យ ស្រុកឈូក ខេត្ដកំពត បច្ចុប្បន្នរស់នៅភូមិអូរប្រាង្គ ។
បុរសជាប្ដីឈ្មោះ លី ម៉ៅ អាយុ ២៥ឆ្នាំ ជាកម្មករសំណង់ មានកូនស្រីម្នាក់ឈ្មោះ ម៉ៅ ចិន្ដា អាយុ ១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកទ្រនប់ ឃុំកំពង់ស្វាយ ស្រុកស្អាង ខេត្ដកណ្ដាល ។ ស្ដ្រីជាម្ដាយបានឱ្យដឹងទៀតថា ខណៈកំពុងរៀបមង្គលការ ម្ដាយខាងស្រីមិនបានចូលរួមទេ ដោយនិយាយកាត់កាលកូនស្រីចោល ព្រោះខឹងនឹងកូនស្រីមិនព្រមទៅយកបុរសផ្សេងទៀតដែលគាត់ពេញចិត្ដ គេមានលុយ ឡាន ។ បន្ទាប់ពីរៀបការរួច ពួកគេក៏នៅមិនសុខដែរ ព្រោះម្ដាយខាងស្រីបន្ដធ្វើបាបគ្រប់ពេល ទោះបីជាមាន
សមត្ថកិច្ចជួយឃាត់ឃាំងអប់រំយ៉ាងណាក៏មិនអាចធ្វើទៅ បានដែរ ព្រោះម្ដាយជាមនុស្សប្រមឹកខួប ។ ពេលនាងជាប្រពន្ធមានផ្ទៃពោះ បានហៅឱ្យនាងទៅរំលូតកូនចោល ដើម្បីចាកចេញពីប្ដីនេះទៅយកប្ដីថ្មីមួយទៀត ហើយនាងប្រាប់ថាមិនព្រមបោះបង់ចោលប្ដីម្នាក់នេះទេ ព្រោះជាបុរសដែលជួយសង្គ្រោះនាង ខណៈដែលបុរសមុនដែល
រំលោភនាងបានបោះបង់នាងចោល ។ ក្រោយពេលសម្រាលកូន ម្ដាយខាងស្រីបានចោទថា មិនមែនជាកូនរបស់ប្ដីនាងនេះទេ គឺជាកូនរបស់បុរសដែលរំលោភនាង តែនាងច្បាស់ក្នុងចិត្ដថា ពិតជាកូនរបស់ប្ដីនាង ៕