ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ជា​កូនអ្នកមាន​បង្ក​គ្រោះថ្នាក់​ចរាចរ ហើយ​បើក​រត់​ទៅបុក​រថយន្ដ​មួយគ្រឿង​ត្រូវ​ចាប់ខ្លួន ​

ជា​កូនអ្នកមាន​បង្ក​គ្រោះថ្នាក់​ចរាចរ ហើយ​បើក​រត់​ទៅបុក​រថយន្ដ​មួយគ្រឿង​ត្រូវ​ចាប់ខ្លួន ​

សៀមរាប ៖ នៅវេលា​ម៉ោងជាង​៩​យប់ ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច​ផ្លូវ​ក្រវាត់ក្រុង កែង​ផ្លូវ​ភូមិ​ជន្លង់ ក្នុងភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ក្រុង​សៀមរាប ។ ករណីនេះ បណ្ដាល​ឲ្យ​ព្រូឡាន​កូរ៉េ​របួសស្រាល និង​ម្ចាស់ផ្ទះ​ព្រលឹងចុងសក់ ចំណែក​រថយន្ដ​បង្ក​ខូចខាត​ខាង​ធ្ងន់ធ្ងរ ។​
​ប្រភព ពី​សមត្ថកិច្ច​នគរបាល​ខ្លាហោះ ដែល​បាន​អន្ដរាគមន៍​ករណីនេះ បាន​ឲ្យ​ដឹងថា អ្នកបើករថយន្ដ​បាន​បើក​បុក​ម៉ូតូ​ពីរ​គ្រឿង​បន្ដបន្ទាប់​គ្នា គឺ​បុក​នៅ​ខាងលិច​ដងស្ទឹង​សៀមរាប ក្បែរ​ព្រះរាជដំណាក់​មួយគ្រឿង និង​បើក​រត់​មក​គៀរ​ម៉ូតូ​មួយគ្រឿង​ទៀត កែង​ផ្លូវ​ភូមិ​ជន្លង់ សង្កាត់ សាលា​កំរើក  ហើយ​បើក​រត់​បន្ដទៀត ក៏​ទៅបុក​រថយន្ត​កូរ៉េ​មួយ    ​គ្រឿ​ង​ទៀត​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ដ បង្ក​ទៅមុខ​លែងរួច ទើប​សមត្ថកិច្ច​ចាប់បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​បញ្ជូនទៅ​ដោះ ស្រាយ​តាមច្បាប់​។​
​នៅក្នុង​កំណត់ហេតុ​បណ្ដោះអាសន្ន បាន​ឲ្យ​ដឹងថា អ្នកបង្ក​គ្រោះថ្នាក់​ចរាចរណ៍​បើកបរ​រថយន្ដ​ម៉ាក​CRV​ស៊េរី​២០០៣ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-1712 មិនទាន់​ស្គាល់ឈ្មោះ មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។
​ដោយឡែក​រថយន្ដ​មួយគ្រឿង​ទៀត ម៉ាក​កូរ៉េ​ចំណុះ​៣​តោន ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-6268 អ្នក បើកបរ​ឈ្មោះ ឡុង ចន្ថា អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ព្រួ​ឡាន​របួសស្រាល  ។ ម្ចាស់ផ្ទះ​ឈ្មោះ ហ៊ុន ប៊ុន​ថុល អាយុ​៣៦​ឆ្នាំ  ។ រីឯ​ម៉ូតូ​ពីរ​គ្រឿង​នោះ មិនត្រូវ​ស្គាល់​អត្ដ​សញ្ញាណ​នៅឡើយ​ទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya