ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឧកញ៉ា តាន់ សេង​ហាក់ ពីបទ​ជួញដូរ​គ្រឿងញៀន ​ជាប់គុក​៨​ឆ្នាំ​និង​បក្ខពួក​១​ឆ្នាំ​ដល់​៦​ឆ្នាំ​ ​

ឧកញ៉ា តាន់ សេង​ហាក់ ពីបទ​ជួញដូរ​គ្រឿងញៀន ​ជាប់គុក​៨​ឆ្នាំ​និង​បក្ខពួក​១​ឆ្នាំ​ដល់​៦​ឆ្នាំ​ ​

ភ្នំពេញ ៖ កាល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ សំណុំរឿង​ឧកញ៉ា តាន់ សេង​ហាក់ និង​បក្ខពួក​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿង ញៀន​ត្រូវបាន​សាលក្រម​ប្រកាស​ចំពោះមុខ​ក្រោម​បទចោទប្រកាន់​ជួញដូរ​ដោយ ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង សមគំនិត​ក្នុង​អំពើ​ជួញដូរ​ដោយ​ខុស ច្បាប់​នូវ
​សារធាតុ​ញៀន ។​
ជនជាប់ចោទ​មានឈ្មោះ ១-​ឧកញ៉ា តាន់ សេង​ហាក់ ជា​មេខ្លោង​ជាប់ពន្ធ នាគារ​៨​ឆ្នាំ​, ២-​យឹម គង់​រ៉ា ភេទ​ប្រុសអាយុ​៣០​ឆ្នាំ ជាប់ពន្ធនាគារ​៦​ឆ្នាំ​, ៣-​ឡេង ឆេ​ក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ  ជាប់ ពន្ធនាគារ​៦​ឆ្នាំ​, ៤-​ឈ្មោះ សូ យ៉ា​រី ភេទ ស្រី អាយុ​២៥​ឆ្នាំ ជាប់ពន្ធនាគារ​៦​ឆ្នាំ​, ៥-​ឈ្មោះ លាង ចាន់ទី ជាប់ពន្ធនាគារ​, ៦​ឆ្នាំ និង​៦-​ឈ្មោះ ស៊ុន ចាន់​រស្មី ភេទ ស្រី អាយុ​២៤​ឆ្នាំ ត្រូវបាន​សាលក្រម​កែ ប្រែ​បទ​ចោទ​ពីបទ​សមគំនិត​ក្នុង​អំពើ ជួញដូរ​ដោយ​ខុសច្បាប់​នូរ​សារធាតុ​ញៀន មកជា​បទ​មិន​បរិហា​បទឧក្រិដ្ឋ​ជាប់ពន្ធ នាគារ​១​ឆ្នាំ ។​
​ចំណែក ភូមិគ្រឹះ​លេខ​២២​នៅតាម បណ្ដោយ​ផ្លូវ​១០១៩ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែលជា ភូមិគ្រឹះ​របស់លោក​ឧក​ញ៉ា តាន់ សេង​ហាក់ ត្រូវបាន​សាលក្រម​ប្រកាស​ឱ្យ​បើក ចេញចូល​បាន​ធម្មតា​វិញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya