ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ពិធី​គោរព​វិញ្ញាណ​ក្ខ​ន្ទ​កងយោធពល​ខេមរៈភូមិន្ទ​ ពលី​ជីវិត​សម័យ​សង្គ្រាម

ពិធី​គោរព​វិញ្ញាណ​ក្ខ​ន្ទ​កងយោធពល​ខេមរៈភូមិន្ទ​ ពលី​ជីវិត​សម័យ​សង្គ្រាម

កំពង់ធំ ៖ កាលពី​ព្រឹក​ថ្ងៃទី ៨ ខែ វិ​ចិ្ឆ​កា​ឆ្នាំ ២០១៣  នៅ​តំបន់​ប្រ​តិ្ត​ប័​ត្ត​ការ​សឹក​រង​កំពង់ធំ បាន​ប្រារព្វ​ពិធី គោរព​វិញ្ញាណ​ខ្ខ័​ន្ធ​យោធិន​ពលី នា​សម័យ​សង្គ្រាម​ដើម្បី រំលឹក​គុណ​យុទ្ធជន​ដែល​បាន​ពលី និង​បាន​ចារ​ទុក​នូវ​គុណបំណាច់ របស់​យោធិន​ពលី ក្នុង​កិច្ចការពារ​មាតុភូមិ ការពារ​បូរណៈភាព ទឹកដី ។​
​    ​កម្ម​ពិធី​នេះ​បាន​ប្រារព្វ​ធ្វើឡើង នៅក្នុង​បរិវេណ វិមាន​រំលឹក​គុណ​យុទ្ធជន​ពលី កាលពី​ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៣ វេលា​ម៉ោង ៧.០០ នាទី​ព្រឹក ស្ថិតនៅក្នុង​សង្កាត់​អាចារ្យ លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ក្រោម​អធិបតីភាព ឯក​ឧ​ត្ត អ៊ុត សំអន អភិបាល​នៃ​អភិបាលខេត្ត​កំពង់ធំ នឹង​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្ត កំពង់ធំ ព្រមទាំង ឯកឧត្តម ឧ​ត្ត​ម​សេនីយ​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រ​ត្តិ​ប័​ត្ត​ការ​សឹក​រង​កំពង់ធំ ព្រមទាំង ប្រធាន​មន្ទីរ មន្ត្រីរាជការ​ជុំវិញ ខេត្តកំពង់ធំ ចូលរួម​យ៉ាងច្រើន​អធិក​អធម្ម​។​
​    ​នៅក្នុង​ពិធី​គោរព​វិញ្ញាណ​ខ័​ន្ទ ឯកឧត្តម ព្រមទាំង​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ​បាន​សំដែង​នូវ​ការដឹងគុណ របស់​យុទ្ធជន​យោធិន ដែល​បាន​ពលី ជីវិត​នាកាល​សម័យ​សង្គ្រាម ក្នុងតួនាទី ភារៈកិច្ច ការពារ មាតុ ភូមិ ការពារ​ប្រទេសជាតិ ដោយ​មិន​រុញ​រា តស៊ូ​ប្រយុទ្ធ​យកជ័យ​ជំនះ ជូន​បងប្អូន​ប្រជាជាតិ​ខ្មែរ ឲ្យ​ទទួលបាន​សន្តិភាព និង​ស្ថេរភាព​ពេញលេញ ក្រោម​ការដឹកនាំ​របស់​គណៈ​ប្រជាជន​កម្ពុជា ដែល​សម្តេច​អគ្គមហា សេនាបតី តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្លៀ​សវៃ និង​ប៉ិនប្រសព្វ ឲ្យ​ប្រជាជន​កម្ពុជា ទទួលបាន​សន្តិភាព ព្រមទាំង​ហូរ​ចូល​នូវ​ភាព​រីកចំរើន គ្រប់​វិស័យ ក្នុងការ​អភិវឌ្ឍន៍​ប្រទេស ។​
​ទិដ្ឋភាព​នៅក្នុង​ពិធី​គោរព​វិញ្ញាណ​ខ័​ន្ទ ឯកឧត្តម អភិបាលខេត្ត ព្រមទាំង​ប្រធាន​មន្ទីរ កងកំលាំងប្រដាប់អាវុធ បាន​ដើរ​អុជ ធូប តាម​ភ្នូ​រ របស់​យុទ្ធជន​យោធិន​ពលី ដោយ​ទឹកមុខ​ក្រៀមក្រំ ទាំង​ក្តី​អាឡោះ អាល័យ ។​
​    ​ឯកឧត្តម សោម ស៊ុន បាន​មានប្រសាសន៍ ថា នេះ​ជា​ពិធី​គោរព នឹង​ការដឹង​គុណបំណាច់ ព្រមទាំង​កោតសរសើរ ដល់​យុទ្ធជន​ដ៍​អង់អាច​ក្លាហាន ស៊ូស្លាប់​ដើម្បី​បុព្វហេតុ​ជាតិ ស៊ូស្លាប់​ដើម្បី​ទាមទារ សន្តិភាព​ជូន​ប្រទេសជាតិ នឹង​ជា​គំរូ​ដ៍​ល្អ សំរាប់​យុទ្ធជន​ជំនាន់​ក្រោយ ដែល​ជាការ​បន្តវេណ ឲ្យ​យុទ្ធជន ការពារ​ក្នុង​ការរក្សា
​ស្ថេរភាព សន្តិភាព ជូន​ប្រជ​ពលរដ្ឋ ឯកឧត្តម បាន​បញ្ជាក់ថា នេះ​ជា​គុណបំណាច់​ដែល​មិនអាច​បំភ្លេចបាន របស់​យោធិន ដែល​បាន​ពលី នឹងត្រូវ​បាន​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ ទោះជា​យុទ្ធជន​យោធិន បាន​ពលី​ជីវិត​ទៅហើយនោះ ក៏​បងប្អូន ប្រជាពលរដ្ឋ​ខែ្មរ​ទូទាំងប្រទេស នៅតែ​ចងចាំ​ជានិច្ច​នូវ​ហេតុការណ៍ ដែល​បាន​កើតឡើង ក្នុងសម័យ
​សង្គ្រាម និង​លើក​តំកើង​យ៉ាង​ស្មោះ​ចំពោះ​ការតស៊ូ ដណ្តើមយក​ជ័យជំនះ ជូន​ប្រទេសជាតិ​។​
​    ​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​បង្ហើប​នូវ​សភាព​ការ​ខ្លះៗ ដល់​មន្ត្រីរាជការ និង​កងកំលាំងប្រដាប់អាវុធ ចំពោះ​បញ្ហារ​តាម​បន្ទាត់​ព្រំដែន កម្ពុជា សៀម ខណៈពេល​បងប្អូន​ប្រជាពលរដ្ឋ ទាំងពីរ ប្រទេស​បាននិងកំពុង​រងចាំ​មើល ការប្រកាស​សាលក្រម ដែល​ពាក់​ព័​ន្ឋ​ទៅ​និង ប្រាសាទព្រះវិហារ ដែលមាន ទំនាស់​រ៉ាំរ៉ៃ​ដ៏​យូរអង្វែង ក្រោម​មហិច្ឆតា​ដ៏​លោភលន់ របស់​ជនជាតិ​ថៃ​មួយក្រុម បាន​ព្យាយាម​ប្រើប្រាស់​គ្រប់ រូបភាព​បំភ្លៃ​ឯកសារ​នានា​ដើម្បី​រំលោភ​យក​ប្រាសាទព្រះវិហារ​ទៅគ្រប់​គ្រង​ឯកឧត្តម អ៊ុត សំអន បាន​បញ្ចាក់​ថា​ចាប់តាំងពី លោក ជំទាវ យិ​ង ឡាក់ បាន​កាន់អំណាច​ជា​នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​ចំណង​សាមគ្គីភាព របស់ ប្រទេស​ទាំងពី ប្រជាជន​ទាំងពី មាន​ចំណងមិត្តភាព​កាន់តែ​ប្រសើ​ឡើង ក្នុងនោះដែរ​ក៏មាន​ជនជាតិ​ថៃ ជ្រុលនិយម​មួយក្រុម បាន​ព្យាយាម​ចាក់​រុល ឆ្កេះ​ឆ្លៀ​ល​រក​ល្បិចកល់​គ្រប់សព្វ​បែបយ៉ាង ទាមទារ​ប្រាសាទ ព្រះវិហារ ទាំង​ដឹងថា​ជា​ប្រាសាទ​របស់​ខ្មែរ​ហើយ​ក្តី ៕
​    ​    ​ដោយ អ៊ុង​សំអាត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya