ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦០​ឆ្នាំ ផ្តើម​ប្រារ​ព្ឋ​ធ្វើ​នៅ​ថ្ងៃទី​៩ វិច្ឆិកា នេះ​

បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦០​ឆ្នាំ ផ្តើម​ប្រារ​ព្ឋ​ធ្វើ​នៅ​ថ្ងៃទី​៩ វិច្ឆិកា នេះ​

​ភ្នំពេញ​៖ ថ្ងៃនេះ គឺជា​ខួប​អនុស្សា​វ​រី​យ៏​លើក​ទី​៦០​ឆ្នាំ បុណ្យ​ឯករាជ្យ​ជាតិ ( ០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៣) ក៏ដូចជា​រំលឹក​ពី​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះ​បរម​រតន​កោដ្ឋ (​សម្តេចឪ នរោត្តម​សីហនុ​) ក្នុងការ​ទាមទារ​ឯក​រាជ្យ​ពី​នឹម​អាណានិគមនិយម​បារាំង ។​
ព្រះករុណា បានដាក់​កម្រងផ្កា និង​ប្រទាន​ភ្លើង​ជ័យ នៅ​ចំ​កណ្តាល​វិមានឯករាជ្យ មុនពេល​ព្រះអង្គ យាង​សំណេះសំណាល​ផ្ទាល់​ជាមួយ​អ្នកចូលរួម ដែល​ស្ថិតនៅ​ជុំវិញ​វិមានឯករាជ្យ​។​

គេ​សង្កេតឃើញ​មាន​វត្តមាន លោក​អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា សម្តេច​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​សង្ឃរាជ​ទាំងពីរ​គណៈ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត​នានា​ប្រចាំ​កម្ពុជា សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន​យ៉ាងច្រើន​កុះករ​។​

​ចំណែក​នៅ​ម៉ោង​៩​ព្រឹក នឹងមាន​ការហែក្បួន​ព្យុះ​ហយា​ត្រា​អបអរសាទរ​នៅមុខ​ព្រះបរមរាជវាំង ក្រោម​ព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចម៉ែ ព្រមទាំង​ថ្នាក់ដឹកនាំ​ព្រឹ​ទ្ឋ​សភា រដ្ឋសភា រាជរដ្ឋាភិបាល និង​សមាជិក​សមាជិកា​ស្ថាប័ន​កំពូល​ទាំង​៣​ជាច្រើនរូប​ទៀត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya