កំពង់ចាម ៖ កាលពីវេលាម៉ោង១៦ និង ៣៥នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ត្រង់ចំណុចតូបលក់ឥវ៉ាន់ចាបហួយ ស្ថិតក្នុងភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ និងរឹបអូសវត្ថុតាងថ្នាំញៀនបានចំនួន២កញ្ចប់ និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។
លោក វរសេនីយ៍ត្រី កែវ ស៊ាងហ៊ន់ អធិការស្រុកព្រៃឈរបានឲ្យដឹងថា នៅពេលដែលកម្លាំងបានកំណត់មុខសញ្ញាបានច្បាស់ហើយ លោកបានសុំគោលការណ៍ទៅលោកនាយការិយាល័យជំនាញនិងមានការអនុញ្ញាត ឲ្យ ធ្វើការបង្ក្រាប កម្លាំងអនុវត្តន៍ការបង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀន២នាក់ប្តីប្រពន្ធ ១-ឈ្មោះ វ៉េង
សាខន ភេទប្រុស អាយុ៤៣ឆ្នាំ ២-ឈ្មោះ ងួន ម៉េង ភេទប្រុស អាយុ៣១ឆ្នាំ ទាំងពីរនាក់នេះ រស់នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរខេត្តកំពង់ចាមដូចគ្នា។ ក្នុងករណីនេះសមត្ថកិច្ចក៏បានធ្វើការរឹបអូសវត្ថុតាងថ្នាំញៀន ប្រភេទក្រាមពណ៌ស ចំនួន២កញ្ចប់ និង ឧបករណ៍សេពគ្រឿងញៀនមួយចំនួនផងដែរ។ជនសង្ស័យ និង វត្ថុតាង បញ្ជូនទៅការិយាល័យ ជំនាញដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការ និងអនុវត្តន៍ទៅតាមនីតិវិធី៕