ភ្នំពេញ ៖ កាលពីវេលាម៉ោង ២និង៥០យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្ទះលេខ១ Eo តាមបណ្តោយផ្លូវលេខ២១៣ កែងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា។
ជនសង្ស័យចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករា ចាប់ខ្លួនបានជាបន្តបន្ទាប់ ខណៈពេលដែលជនសង្ស័យមានគ្នា៥ទៅ៧នាក់ បាន ធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ក្នុងបំណងយកម៉ូតូស្កូបពី មួយគ្រឿង តែមិនបានសម្រេចដោយសារ ម្ចាស់ផ្ទះឃើញទាន់។
ជនសង្ស័យ ទាំង៣នាក់ទី ១ ឈ្មោះ ចាន់ វីរះ ភេទប្រុសអាយុ ២៧ឆ្នាំ ទី២ឈ្មោះ សុខ បញ្ញា ភេទ ប្រុស អាយុ២៩ឆ្នាំ ទី៣ ឈ្មោះ ឃីម សុជាតិ ភេទប្រុស អាយុ ២៧ឆ្នាំ ទាំង៣នាក់មុខរបរមិនពិតប្រាកដ រស់នៅម្តុំបុរីកីឡាសង្កាត់វាលវង់ខណ្ឌ៧មករា។ ជនសង្ស័យទាំង៣នាក់បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគាស់ផ្ទះគេមែនតែមិនទាន់គាស់បានសម្រេចនោះទេ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមនីតិវិធីច្បាប់៕