ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាព​បទល្មើស​នេសាទ​ប្រភេទ​អួន​អូស​ដោយ​ប្រើ​កម្លាំង​ម៉ាស៊ីន ទាញ​ម្ខាង​មួយគ្រឿង​កំពុងតែ​កើនឡើង​យ៉ាង​អនាធិបតេយ្យ នៅតាម​ដង​ទន្លេសាប ដោយ​ពុំមាន​ការបង្ក្រាប​  ||     ហេតុអ្វី​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ខេត្តក្រចេះ មិន​ខ្ចី​បង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ របស់ ហ៊ត់ ប៊ុន​គីម ?​  ||     លេចឮព័ត៌មានតិចៗ នំាគ្នាបើកភ្នែកធំៗចំាមើលណា អំពើពុករលួយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​បង្ក​អោយ​ឈ្មួញ​ជីក​និង​ឈូសឆាយដី​លិច​ទឹក​តំបន់២ ?​  ||     ធ្លាយ​វីដេអូ​នារី​បម្រើ​ការងារ​ក្នុង​ខារ៉ាអូខេ​កូ​ឡូ​សូ Colosso រាំ​ដោះអាវ​ល្វែងលើ​ជាមួយ លោក​ស័ក្តិ៤កន្លះ ហាក់ សុខ​គា នគរបាល​សេដ្ឋកិច្ច​ក្រសួង​ស័ក្តិ៤កន្លះ និង​ឧកញ៉ា​រកស៊ី​ឈើ​ល្បី​នៅ​មណ្ឌលគិរី​  ||     គយ​ចល័ត​កំពុង​រង់ចាំ​យកលុយ​ឡាន​កែច្នៃ​ដឹកឈើ៤គ្រឿង របស់​ឈ្មួញ ហ៊ត់ ប៊ុន​គីម ខ​ណះ​ត្រៀម​ចេញទៅ​វៀតណាម​តាម​ច្រករបៀង​  ||   

» Breaking News, ព័ត៌មានជាតិ » លេច​ឮថា លោក ភេ សុ​មុនី ប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ ប្រើ​ឈ្មោះ​លោក គុណ ញឹម និង​លោក សេង សារឿន អនុប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ យក​អំណាច​ភរិយា លោក គុណ ញឹម..?

លេច​ឮថា លោក ភេ សុ​មុនី ប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ ប្រើ​ឈ្មោះ​លោក គុណ ញឹម និង​លោក សេង សារឿន អនុប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ យក​អំណាច​ភរិយា លោក គុណ ញឹម..?

ភ្នំពេញ ៖ នូវ​រឿងអាស្រូវ​ពុករលួយ របស់លោក ភេ សុ​មុនី ប្រធាន​សាខា គយ​និង​រដ្ឋាករ រាជធានី​ភ្នំពេញ​ក្រៅតែពី​ប្រមូល​លុយ​តាម​ឃ្លាំងទំនិញ នៅមាន​ការឃុបឃិត​ជាមួយ​ឈ្មួញធំៗជាច្រើន​ទៀត​ដែល​នាំចូល​ទំនិញគេចពន្ធ និង​បង់ពន្ធ​មិន​គ្រប់​ដឹក​តាម​រថយន្តធំៗចូល​រាជធានី​ភ្នំពេញពេលយប់ៗមកពី​ផ្លូវជាតិ​លេខ១,ផ្លូវជាតិ​លេខ២,ផ្លូវជាតិ​លេខ៣,ផ្លូវជាតិ​លេខ៤,ផ្លូវជាតិ​លេខ៥,ផ្លូវជាតិ​លេខ៦ សុទ្ធតែ​សុំ​ភ្លើង​ខៀវ​ពី​លោក ភេ សុ​មុនី ជាមុន បើ​មិន​ដូច្នេះ​ទេ​នឹងរង​ការចាប់​យម​មក​ពិន័យ​គ្មាន​ការយោគយល់ និង​លើកលែង​ឡើយ​បច្ចុប្បន្ននេះ លោក ភេ សុ​មុនី ព្យាយាម​រកលុយ ច្រក​ហោប៉ៅ ច្រើនជាង​បង់​ចូល​រដ្ឋ។

 

ក្រុម​ឈ្មួញ​បានលើកឡើង​ពី​មាត់​មួយ ទៅ​មាត់​មួយ​ថា ចាប់តាំងពី លោក ភេ សុ​មុនី ចូលកាន់​តំណែង​ជា ប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ ជំនួស តំណែង លោក អ៊ុយ កុសល (ចូលនិវត្តន៍) តាំងពីព្រឹក​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ មកដល់​ប​ច្ច​ប្បន្ន​នេះ ឈ្មួញ​ជា​អ្នករកស៊ី​នាំ​ទំនិញ​ពី​ប្រទេសជិតខាង​ដែលមាន​ឃ្លាំង​ស្តុក​នៅក្នុង​រាជធានី​ភ្នំពេញ ខ្លាច​លោក​មេ​គយ ភេ សុ​មុនី រឿង​កៀ​ម​លុយ​ដោយ​មិន​រើសមុខ អត់​គិត​មាន​ពន្ធ​ឬ​អត់​ពន្ធ គឺ​មិនអាច​គេច​ផុតពី​ការបង់ប្រាក់។

ក្នុងនោះ លោក ភេ សុ​មុនី បាន​ចាត់តាំង​មន្ត្រី​ការិយាល័យ​គយ ខណ្ឌ​ទាំង១២នៅក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​ចុះ​ការ​កោសរូស ប្រមូល​លុយ​ជាប្រចាំ​ពី​ឃ្លាំង​ស្តុក​ទំនិញ​រាប់រយ​កន្លែង ទោះជា​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​សុទ្ធតែជា​ប្រភព​ប្រមូល​លុយ​ទាំងអស់។ បើ​មិន​ដូច្នោះ​ទេ​នឹងត្រូវ​ត្រួតពិនិត្យ​ឯកសារ ឆែកឆេរ​ឃ្លាំងទំនិញ ដែល​នាំ​ឲ្យ​ម្ចាស់​ឃ្លាំង​ឈឺក្បាល​ខាតបង់​ពេលវេលា​និង​ជួប​ផល​លំបាក​ជាក់​ជាមិនខាន។
លោក ភេ សុ​មុនី ត្រូវបាន​មន្ត្រី​តូចតាច​លាន់មាត់​ថា មាន​ក្បាច់​ប្រព្រឹត្ត​ពុករលួយ ដោយ​ប្រើ​បច្ចេកទេស​ជំនាញ​អំណាច តួនាទី ខ្លាំង​ជាង​លោក អ៊ុយ កុសល រាប់សិប​ដង។

 

អំពើពុករលួយ​របស់​លោក ភេ សុ​មុនី និង​បក្ខពួក កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​ឈ្មួញ និង​អា​ជីករ ដែល​រកស៊ី នាំចូល​ទំនិញ ពី​ប្រទេសជិតខាង មក​លក់​ចែកចាយ ក្នុង​រាជធានី​ភ្នំពេញ។ មានការ​ត្អូញត្អែរថា លោក ភេ សុ​មុនី មិន​បង្ក្រាប​ឈ្មួញ ដែល​នាំចូល ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​នោះទេ បែរជា​គាបសង្កត់ ឈ្មួញ​និង​អាជីវករ ដែល​រកស៊ី​គោរព​ច្បាប់ ត្រឹមត្រូវ​ទៅវិញ។ ឈ្មួញ និង​ក្រុមអាជីវករ​មួយចំនួន​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​ពួកគេ ត្រូវ​បង់លុយ​ឲ្យ កូនចៅ លោក ភេ សុ​មុនី ផង​និង​សម្រាប់ មន្ត្រី​គយ​ដែលមាន​ភារកិច្ច​មក​ប្រមូល​លុយ​ផង ដែលជា​ហេតុ ធ្វើ​ឲ្យ​ពួកគេ ត្រូវ​ប្រឈម​នឹង ការលំបាក​យ៉ាងខ្លាំង ក្នុង​របរ​រកស៊ី​សព្វថ្ងៃ។

 

ករណីនេះ​គួរតែ លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ កម្ពុជា និង​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យមើល​បញ្ហា​នេះ​ផង។ ម្យ៉ាងទៀត​លេច​ឮថា សូម្បីតែ​ភរិយា លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ កម្ពុជា លូកដៃ​ចូល​ជ្រៅ​ក្នុង​កិច្ចការងារ គយ ខ​ណះ​ប្តី​ជា​មេ​គយ​នោះ។ ដោយមាន​លោក សេង សារឿន អនុប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ ជា​តួអង្គ ដើរ​ប្រមូល​លុយ​ពី​ក្រុមហ៊ុន ឈ្មួញ​ដឹកទំនិញ​បង់​ប្រចាំខែ យ៉ាងតិច​ចាប់ពី២០០០ដុល្លារ ដល់៥០០០ដុល្លារ ទើប​អនុញ្ញាត​អោយចូល​ក្រុង។ នេះ​មិនទាន់​គិតដល់​ករណី​ប្រមូល​លុយ​ពី​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ​មានច្បាប់ និង​អត់​ច្បាប់​ផង។ ករណីខ្លះ​លេច​ឮថា លោក ភេ សុ​មុនី ប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ ប្រើ​ឈ្មោះ​លោក គុណ ញឹម និង​លោក សេង សារឿន អនុប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ យក​អំណាច​ភរិយា លោក គុណ ញឹម..? រហូតដល់​គយ​ខ្លះ​បង្ហើប​ថា គយ​ដែល​យល​អំណាច យកឈ្មោះ​ភរិយា លោក គុណ ញឹម ប្រើ គឺ​ហ៊ាន​លោតឆ័ត្រ​ក្នុងការ​ប្រព្រឹត្ត​ពុករលួយ​ទាញយក​ប្រយោជន៍ ខ្លាំង​ជាង​ខាង​អ្នកយក​អំណាច លោក គុណ ញឹម។

 

ការ​លើកឡើងថា កាលដែល​លោក ភេ សុ​មុនី មានអំណាច​ពេញដៃ​ហ៊ាន​ធ្វើអ្វីៗតាម​អំពើ​ចិត្ត គឺមាន​ការ​បើកដៃ ពី​លោក គុណ ញឹម ដែលជា​អគ្គនាយក នៃ​អគ្គ​នាក​ដ្ឋា​ន គយ​និង​រដ្ឋាករ ផងដែរ ហើយ​ទំនងជា​មានការ​បែងចែក​ផលប្រយោជន៍​គ្នា​ទៀតផង។ ប្រការ​នេះហើយ ទើប​លោក ភេ សុ​មុនី មានអំណាច​បើកភ្លើង​ខៀវ​ស្វាគមន៍​ឈ្មួញ​ត្រូវការ​ខ្នងបង្អែក ហើយ​អាចបង្កើត​បក្ខពួក របស់ខ្លួន​ជាច្រើន​ក្រុម ឲ្យ​ដើ​ប្រមូល​លុយ តាម​ឃ្លាំង​ស្តុក​ទំនិញ ទោះបី​ទំនិញ​ទាំងនោះ នាំចូល​បង់ពន្ធ​ស្របច្បាប់ ក៏​ចៀស​មិន​ផុត ពី​ការ​បង់លុយ​ដែរ។ ឈ្មួញ​និង​ក្រុម​អា​ជីករ ដែល​មិន​ចង់ ខាត​ពេលវេលា​រកស៊ី ក៏​បង្ខំចិត្ត​បង់លុយ ឲ្យ​លោក ភេ សុ​មុនី និង​បក្ខពួក ទាំង​ក្តៅក្រហាយ ហើយ​ក៏បាន​ទម្លាយ​រឿងអាស្រូវ​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិញ្ញ​វត្ថុ​បាន​ដឹងឮ​រឿងអាស្រូវ​ពុករលួយ របស់​ប្រធាន សាខាគយ​រាជធានី​ភ្នំពេញ។ ពាក់ព័ន្ធ​ករណីនេះ សារព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ភេ សុ​មុនី បានទេ ដោយ​គ្មាន​លេខ​ទូរស័ព្ទ៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya