បន្ទាយមានជ័យ៖កាលពី វេលាម៉ោង៣និង២៥នាទី ទាបភ្លឺថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចដីសរ ក្រោយភោជនីយ៍ដ្ឋាន ពន្លឺនាគទិព្វ ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាព ឡើងលួចទ្រព្យសម្បត្តិគេ ពេលរាត្រីត្រូវ ម្ចាស់ផ្ទះ និង ប្រជាពលរដ្ឋជាច្រើននាក់ ប្រដាប់ដោយ
ដំបង កាំបិត និងពូថៅ ដេញវាយនិងកាប់បណ្តាលឲ្យ របួសយ៉ាងធ្ងន់ធ្ងរ ក្នុងថ្លុកឈាម ហើយចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ជនសង្ស័យមាន ឈ្មោះ ដែន សេរី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នរស់ នៅម្តុំផ្សារយួន ភូមិក្បាលស្ពាន១ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខរបរ ជាកម្មករស៊ីឈ្នួលលីសែងផ្លែឈើដាក់រថយន្តនៅផ្សាររោងគ្លឿ។ លោកអធិការបានបន្តថា ចំពោះរឿងនេះ ជាបឋមប្រជាពលរដ្ឋបានចោទថាជនសង្ស័យ ជាចោរ និងបានប្រើហិង្សា កាប់បណ្តាលឲ្យជនសង្ស័យរបួសជាទម្ងន់ មិនទាន់អាច សួរនាំបានពេលនេះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដែលមានការយាមកាម យ៉ាងតឹងរឹងពីនគរបាល។ លោកបានបញ្ជាក់ថា ជួនកាល ជារឿងគំនុំ ហើយក៏បង្កាច់គេថា ជាចោរក៏មាន តែទោះបីយ៉ាងសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ចំពោះករណី នេះហើយ៕ សម្បត្តិ សីហា
» Breaking News, ព័ត៌មានជាតិ » លួចឥវ៉ាន់តាមផ្ទះ ត្រូវប្រជាពលរដ្ឋ ដេញកាប់នឹងពូថៅ