ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​ព្រះសីហនុ បន្លំ​ប្រើ និង​ស៊ី​ឈ្មោះ​អ្នកដទៃ​ចូល​ក្របខ័ណ្ឌ​មន្ត្រីរាជការ និង​ប្រើ​បរិញ្ញាបត្រ​សេះ​ហោះ រហូត​បាន​ឡើង​ប្រធាន​មន្ទីរ កំពុង​ប្រឹង​ពុករលួយ?​  ||     លោក ភេ​ម សុខុន នាយ​សង្កាត់​ជលផល​បាកាន ចាត់ចែង​ឲ្យ​ឈ្មោះ គុយ តាំង​លី ប្រមូល​ប្រយោជន៍ ពីបទ​ល្មើស​នេសាទ តាម​ទំនើងចិត្ត នៅ​ពោធិ៍សាត់?​  ||     ការ​ឈួ​ស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​ស្រុក​កំពង់លែង មិនមាន​ការទប់ស្កាត់​ដោយមាន​ការឃុបឃិត​គ្នា​ពី​មន្ត្រី​មានអំណាច​និង​ក្រុម​ឈ្មួញ នៅ​កំពង់ឆ្នាំង​  ||     រឿងអាស្រូវ លោក សោម សាវ៉ាត ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេ​ត្ព​ព្រះសីហនុ ត្រូវបាន​ទម្លាយ?​  ||     លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ស្រណុក​ពេក​ដេក​ភ្លេច​មើល​ព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ជាច្រើន​កន្លែង​កំពុង​ទទួលរង​នូវ​ការបាត់បង់​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​លង់ទឹក​ប្រឡាយ​ព្រែក​វត្ត​ត្នោត​ស្លាប់ ខណៈ​ផឹកស៊ី​ស្រវឹង​អស់សាច់​ក្លែម​ហើយ​នាំគ្នា​ចុះទៅ​ចាប់​ត្រី

បុរស​ម្នាក់​លង់ទឹក​ប្រឡាយ​ព្រែក​វត្ត​ត្នោត​ស្លាប់ ខណៈ​ផឹកស៊ី​ស្រវឹង​អស់សាច់​ក្លែម​ហើយ​នាំគ្នា​ចុះទៅ​ចាប់​ត្រី

ខេត្តស្វាយរៀង៖ ស្ថិតនៅ​ចំណុច​ភូមិ​ឫស្សីព្រៃ ឃុំ​កំពង់ចំឡង ស្រុក​ស្វាយជ្រំ បុរសរងគ្រោះ​ឈ្មោះ​អ៊ុក សារ៉ន (ហៅ​ធា) អាយុ២៥ឆ្នាំ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ ឃុំ​ខាងលើ​ក្បែរ​កន្លែងកើតហេតុ។

មុន​កើតហេតុ​ជនរងគ្រោះ​និង​មិត្តភក្តិ​គឺមាន​កម្មវិធី​ផឹកស៊ី​បន្តិចបន្តួច​នៅផ្ទះ ដោយ​ផឹកស្រា​ស្រវឹង​រហូតដល់​អស់សាច់​ក្លែម ទើប​បុរស​ខាងលើ ក៏បាន​បបួលគ្នា​ទៅរក​ចាប់​ត្រី​ក្នុង​ទឹក​ព្រែក​វត្ត​ត្នោត ប្រមាណ​ជាង១០នាទី ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា ជនរងគ្រោះ​លង់ទឹក​នាំគ្នា​ជួយ​ស្រង់​ធ្វើ​ចលនា​ដៃជើង​ដើម្បី​ឲ្យ​មាន​ដង្ហើម​ឡើងវិញ ប៉ុន្តែ​អ​កុស​ស​មិនអាច​សង្គ្រោះបាន​នោះទេ បាន​ត្រឹម​នាំគ្នា​លើកសព​យកទៅ​ឲ្យ​ក្រុមគ្រួសារ​នៅផ្ទះ។

ក្រោយមក អ្នកភូមិ​បាន​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ជំនាញ​មក​ពិនិត្យ​សាកសព​រួច​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ក្ដុកក្ដួល​បំផុត៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya