ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេច​ឮថា លោក ភេ សុ​មុនី ប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ ប្រើ​ឈ្មោះ​លោក គុណ ញឹម និង​លោក សេង សារឿន អនុប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ យក​អំណាច​ភរិយា លោក គុណ ញឹម..?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គី​រី​  ||     មន្ត្រី​គយ​ស្រុកស្រែ​អំបិល ធុំក្លិន​ពុំ​សូវ​ស្រួល ខណៈ​មានការ​បែកធ្លាយ​រឿង ប្រមូល​ពន្ធ​ក្រៅបញ្ជី​រដ្ឋ ?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គីរី​  ||     ករណី​អ្នកទោស​ស្លាប់ ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ឆ្លើយ​ដាក់គ្នា?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​បើកឡាន​បុក​រះ​ឡាន២គ្រឿង និង​ម៉ូតូ៦គ្រឿង បណ្តាល​ឲ្យ​បាក់ជើង​ជនជាតិ​ចិន​ម្នាក់

បុរស​ម្នាក់​បើកឡាន​បុក​រះ​ឡាន២គ្រឿង និង​ម៉ូតូ៦គ្រឿង បណ្តាល​ឲ្យ​បាក់ជើង​ជនជាតិ​ចិន​ម្នាក់

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង០៧និង២០នាទី​យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ នៅ​ចំណុច​មុខ​ធនាគារ​មេគង្គ ស្ថិត​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹង​ព្រលិត ខណ្ឌ៧មករា ភ្នំពេញ។ បុរស​វ័យ​កណ្ដាល​ម្នាក់ សង្ស័យ​ម្ចាស់​ស្រវឹងស្រា បើករថយន្ត​នៅក្នុង​ក្រុង​យ៉ាង​លឿន​ទៅបុក​រះ​ម៉ូតូ៥គ្រឿង រួច​បួង​ចង្កូត​បុក​រថយន្ត៣គ្រឿង​ទៀត រេ​ចង្កូត​បុក​របង​ធនាគារ​មេគង្គ បណ្ដាល​ឲ្យ​ជនបរទេស​ម្នាក់​រងរ​បួស​ធ្ងន់។

មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​វ័យ​កណ្ដាល​ម្នាក់ បើករថយន្ត Lexus 570 ពាក់​ស្លាក​លេខ​2O-9168 ក្នុង​ល្បឿន​យ៉ាង​លឿន ទិស ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ​ខាងលើ ទៅបុក​រថយន្ត​ម៉ាក Camary ហាយ​ប្រី​ត ពណ៍​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AL-2728 ហើយក៏​រេ​ចង្កូត​បុក​ម៉ូតូ Dream សង់ ៣គ្រឿង និង​ម៉ូតូ​ធំ ម៉ាក FZ ពណ៍​ខ្មៅ ស្លាក​លេខ​កំពង់ 1O-1516 គាប​ជាប់​ក្រោម​រថយន្ត​រងរបួស​ស្រាល និង​បុក​កិន​អូស​ម៉ូតូ Zoomer X ពណ៌​បែ​តង​លាយ​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ 1GL-8133 ជា​របស់​បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ បណ្ដាលអោយ​រងរបួស​ធ្ង​រ ហូរឈាម​តាម​មាត់​ជោគ​ខ្លួន រួច​បួង​ចង្កូត​បុក​រថយន្ត Highlander ពាក់​ស្លាក​លេខ​ភ្នំ​ព​ញ 2AK-5398 និង​រថយន្ត សាំ​យ៉ុង មួយគ្រឿង​ទៀត បណ្ដាលអោយ​រង​ការខូចខាត រួច​ក៏​បន្ថែម​ល្បឿន​រេ​ចង្កូត​បុក​ទំ​លុះ​របង​ដែក​បែក​ចូលដល់​មុខ​ធនាគារ​មេគង្គ បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​តែម្ដង ចំណែក ឯ​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ ចុះ​រត់គេចខ្លួន​បាត់ភ្លាមៗផង ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya