ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញ​ឈើ២នាក់ ឈ្មោះ កែវ សុធា (ហៅ​មាន)សហការ​ជាមួយ លោក​ជិប តា​រ៉ា(ហៅ​តូង) និង​មាន​មេការ​ម្នាក់​គ្រប់​គ្រង់​ចាប់​ចែង​រាល់​ជំនួញ​ឈើ​ខុសច្បាប់​​  ||     ឡាន​ដឹកឈើ៣០ទៅ៥០គ្រឿង​របស់​ណុប ណាក់ ជា​មន្ត្រី​ប៉េអឹម​ឆ្លងកាត់​ខេត្តរតនគិរី​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​ស​ម​ត្ថ​កិច្ច​ខ្ជិល​បង្ក្រាប?​  ||     ជនខិលខូច​លួច​ដាក់រ​បាំងបិត​ផ្ចិត​មាត់​ព្រែក ក្បែរ​វត្ត​ដូន​វៀត​នៅ​រដូវ​បិទ​នេសាទ​ដែល​ត្រី​កំពុង​ធ្វើ​ចរាចរណ៍​រក​កន្លែង​ពង​កូន​  ||     សកម្មភាព​កាប់​ទន្ទ្រាន​និង​ឈូសឆាយ​រំលោភ​យក​ដីព្រៃ​ដែលជា​ជំរក​សត្វ​ស្លាប កើនឡើង​កាន់តែខ្លាំង លោក សោម ភិ​រុណ គ្មាន​បង្ក្រាប​សោះ?​  ||     លោក​វុ​ធ ល្បី​នាំ​ឈើ​ទៅ​វៀតណាម​តាម​ច្រករបៀង១១៥ សមត្ថកិច្ច​មិន​បង្ក្រាប ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ប្រទះឃើញ​ដេកស្លាប់​ក្នុង​ទឹក បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច

បុរស​ម្នាក់ ប្រទះឃើញ​ដេកស្លាប់​ក្នុង​ទឹក បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច

កំពង់ឆ្នាំងៈ កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅ​ស្រះ​ទឹក​មួយកន្លែង ស្ថិតក្នុង​ភូមិ​លាជ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះ​ឈ្មោះ មុំ សឿន ភេទ​ប្រុស អាយុ៣៥ឆ្នាំ​រស់នៅ​ក្នុងភូមិ​ធ្នង់ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បុរសរងគ្រោះ​គឺជា​មនុ​ស្សមាន​ជំងឺសរសៃប្រសាទ ហើយ​តែងតែ​ដើរ​ម្នាក់ឯង​គ្រប់​ទីកន្លែង។

នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដើរ​ចេញពីផ្ទះ​បាត់ ហើយ​បងប្អូន​សាច់ញាតិ​បាន​ដើរ​តាមរក​តាំងពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨មកម្ល៉េះ។ លុះ​មកដល់​ថ្ងៃកើតហេតុ ត្រូវបាន​អ្នកនេសាទ​ត្រី​ប្រទះឃើញ​ដេកស្លាប់​ក្នុង​ទឹក និង​បាន​រត់​មក​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​ពិនិត្យ​តែម្តង។

ក្រោយពី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចមក សមត្ថកិច្ច​បានប្រគល់​សាកសព​ឲ្យ​សាច់​ញ​តិ​យកទៅ​លំ​ឋាន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya