ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេច​ឮថា លោក ភេ សុ​មុនី ប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ ប្រើ​ឈ្មោះ​លោក គុណ ញឹម និង​លោក សេង សារឿន អនុប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ យក​អំណាច​ភរិយា លោក គុណ ញឹម..?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គី​រី​  ||     មន្ត្រី​គយ​ស្រុកស្រែ​អំបិល ធុំក្លិន​ពុំ​សូវ​ស្រួល ខណៈ​មានការ​បែកធ្លាយ​រឿង ប្រមូល​ពន្ធ​ក្រៅបញ្ជី​រដ្ឋ ?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គីរី​  ||     ករណី​អ្នកទោស​ស្លាប់ ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ឆ្លើយ​ដាក់គ្នា?​  ||   

» ព័ត៌មានជាតិ » ឃាតករ រឹត.ក និង​ក្រមា​សម្លាប់ចោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

ឃាតករ រឹត.ក និង​ក្រមា​សម្លាប់ចោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

ខេត្តកណ្ដាល ៖ ហេតុការណ៍​នោះបាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅក្នុង​ព្រៃ​លើដី​ទួល​មួយកន្លែង មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​គោល ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ស្ត្រី​ចំណាស់​រងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឃួន ខឿន អាយុ៦៧ឆ្នាំ មុខរបរ​កសិករ គាត់​ត្រូវ​ឃាតករ​ដៃ​ឆៅ​រឹត.ក និង​ក្រមា​សម្លាប់ចោល​តែម្ដង ។ ស្ត្រី​រងគ្រោះ​មាន​ប្ដី​ឈ្មោះ​សន ស៊ុយ អាយុ៧៣ឆ្នាំ គាត់​មាន​ទីលំនៅ​ក្នុងភូមិ​គោល ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្ត្រី​រងគ្រោះ​បាន​ទៅ​បុណ្យ​សង្ឃទាន ផ្ទះ​អ្នកជិតខាង​ដោយមាន​ពាក់​គ្រឿងអលង្ការ និង​ដាក់​លុយ​ចំនួន៥០០ដុល្លារ ជាប់​ខ្លួន​ផងដែរ ។ ក្រោយមក​នៅវេលា​ម៉ោង​ប្រហែល២រសៀល ប្ដី​របស់លោក​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូត​ឌុប​កូនស្រី​ម្នាក់ ហើយ​បាន​ដួល​ម៉ូតូ បណ្ដាល​ឲ្យ​រងរបួស​យ៉ាងដំណំ ។ ខណៈនោះ​លោក​ស្ត្រី​រងគ្រោះ​បាន​ដាំទឹក​ក្ដៅ​ស្អំ​របួស​ឲ្យ​ប្ដី​គាត់​រួចរាល់ នៅវេលា​ម៉ោង៣រសៀល​ថ្ងៃ​ដដែល ទើប​គាត់​ចាក​ចេញពីផ្ទះ​ទៅ​ផ្លាស់​គោ​ហើយក៏​ស្រាប់តែ​បាត់​រហូត​មិនឃើញ​ត្រឡប់ទៅផ្ទះ​វិញ​ឡើយ ។

បន្ទាប់ពី​បាត់​យូទៅៗរហូតដល់​វេលា​ម៉ោង៤និង៣០នាទី​ល្ងាច​ទើបកូនៗបាននាំគ្នា​តាមរក​គ្រប់​ទីកន្លែង​រហូតដល់​ជិត​ភ្លឺ ប៉ុន្តែ​មិនបាន​ឃើញ​ឡើយ​ក៏​ឈប់សម្រាក​សិន ។ លុះដល់​ព្រឹក​ឡើង​ថ្ងៃទី១២ ខែមករា បាន​ដើររក​ទៀត ហើយ​ក៏បាន​ប្រទះឃើញ​សាកសព​ម្ដាយ​ដេកស្លាប់​នៅក្នុង​ព្រៃ​លើដី​ទួល​មាត់​ត្រពាំង​ពង្រ​នោះ​បាត់ទៅហើយ ទើប​មានការ​ភ្ញាក់ផ្អើល ។ បន្ទាប់មក​បាន​រាយការណ៍​ជូន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​រាយការណ៍​បន្តទៅ​កាន់​ន​គ​របាល​បច្ចេកទេស​ខេត្តកណ្ដាល ចុះ​ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ និង​ស្រាវជ្រាវ​រក​ឃាតករ ។

ក្រោយពី​ត្រឡប់​មកពី​បុណ្យ​ស្ត្រី​រងគ្រោះ​បាន​ដោះ​គ្រឿងអលង្ការ​រួមជាមួយ​លុយ​ទុក​នៅក្នុង​ទូ​ក្នុងផ្ទះ​អស់ហើយ ទើប​ចេញពីផ្ទះ​ទៅ​ផ្លាស់​គោ​នៅសល់តែ​ចិញ្ចៀន​ចំរៀកផ្ដៅ​ពាក់​ជាប់ដៃ១វង់​ប៉ុណ្ណោះ ហើយ​នៅពេល​ប្រទះឃើញ​សាកសព​ចិញ្ចៀន​នេះ​ក៏បាន​បាត់​មិនឃើញ​ឡើយ ដែល​សង្ស័យ​ឃាតករ​ដោះយក​ក្រោយពេល​សម្លាប់​គាត់​រួច ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya