ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេច​ឮថា លោក ភេ សុ​មុនី ប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ ប្រើ​ឈ្មោះ​លោក គុណ ញឹម និង​លោក សេង សារឿន អនុប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ យក​អំណាច​ភរិយា លោក គុណ ញឹម..?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គី​រី​  ||     មន្ត្រី​គយ​ស្រុកស្រែ​អំបិល ធុំក្លិន​ពុំ​សូវ​ស្រួល ខណៈ​មានការ​បែកធ្លាយ​រឿង ប្រមូល​ពន្ធ​ក្រៅបញ្ជី​រដ្ឋ ?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គីរី​  ||     ករណី​អ្នកទោស​ស្លាប់ ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ឆ្លើយ​ដាក់គ្នា?​  ||   

» ព័ត៌មានជាតិ » អាជ្ញាធរ​ថៃ បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ ៤នាក់ លួច​ចូល​កាប់​ឈើ ទឹកដី​ថៃ

អាជ្ញាធរ​ថៃ បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ ៤នាក់ លួច​ចូល​កាប់​ឈើ ទឹកដី​ថៃ

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ នៅ រសៀល​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នេះ អាជ្ញាធរ​ថៃ បាន​បញ្ជូន​ប្រជាពលរដ្ឋ ៤នាក់ ដែល​លួច​ចូល​កាប់​ឈើ​ខុសច្បាប់​ក្នុង​ទឹកដី​ថៃ តាម​ច្រក​អន្តរជាតិ​ជាំ ។

ពលរដ្ឋ​ខ្មែរ​ទាំង ៤នាក់ នោះ​មាន ១-ឈ្មោះ គេ​ត ដៀប ភេទ​ប្រុស អាយុ ២៤ឆ្នាំ, ២-ឈ្មោះ ចិន អិត ភេទ​ប្រុស អាយុ ៣៥ឆ្នាំ, ៣-ឈ្មោះ ប៊ុត សឿន ភេទ​ប្រុស អាយុ ៥៥ឆ្នាំ ទាំង ៣នាក់ រស់នៅ​ភូមិ​ក្រសាំង​មានជ័យ ឃុំ​ដុន​យ៉យ ស្រុក​ឈូក ខេត្តកំពត និង ៤-ឈ្មោះ ស អ៊ុក ភេទ​ប្រុស អាយុ ២៣ឆ្នាំ រស់នៅ​ភូមិ​កណ្ទួត ឃុំ​កណ្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ ទាំង ៤នាក់ ត្រូវ​តម្រួត​ថៃ ចាប់ខ្លួន​កាល​ពិ​ថ្ងៃទី១៩ ខែធ្នូ ២០១៧ ពីបទ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​ខុសច្បាប់ ចូល​តាម​ច្រក​ចាក់ច្រែង និង​ជាប់ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya